ប្រភពព័ត៌មានពី chinadaily ចេញផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក បឺណាដ ខាសេននីវ បានប្រកាសថាបុរសជនជាតិបារាំងម្នាក់ត្រូវបានចាប់ខ្លូននៅក្នុងតំបន់អាជិនតែល ភាគនិរតីជាយទីក្រុងបារីសកំឡុងពេលប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម។ បុរសជនជាតិបារាំងអាយុ ៣៤ឆ្នាំម្នាក់ដែលត្រូវគេសង្ស័យពីការរៀបផែនការវាយប្រហារក្នុងប្រទេសបារាំង ត្រូវចាប់ខ្លូនខណៈដែលប្រត្តិបត្តិការកំពុងបន្តនៅក្នុងតំបន់នេះ។ រដ្ឋមន្ត្រីក្រសូងមហាផ្ទៃបាននិយាយថាបុរសម្នាក់នេះត្រូវចាប់ខ្លូនដោយមន្ត្រីប៉ូលីសនៃអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងមានជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញភេរវកម្ម ដែលរៀបនឹងបើកការវាយប្រហារនៅក្នុងទឹកដីប្រទេសបារាំង ខណៈដែលមានការរកឃើញអាវុធធនធ្ងន់ និងគ្រឿងផ្ទុះនៅអាផាតមែនរបស់បុរសនេះ។ លោក ខាសេននីវ បាននិយាយថាប្រតិបត្តិការនេះបានអនុញ្ញាតអោយកងកំលាំងសន្តិសុខបារាំងរារាំងផែនការដែលបានរៀបចំទុកនៅលើដំណាក់កាលខ្ពស់មួយ។ យោងទៅតាមលោក ខាសេននីវ បានអោយដឹងថាមកទល់ពេលនេះក្នុងឆ្នាំ ២០១៦ បុគ្គល ៧៥នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយសកម្មភាពភេរវកម្មត្រូវចាប់ខ្លូននៅក្នុងប្រទេសបារាំងក្នុងចំណោមនោះ ៣៧នាក់ត្រូវ ចោទប្រកាន់ និង ២៨នាក់ត្រូវឃុំខ្លូន។