ប្រភពព័ត៌មានពី nrt ចេញផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦
នាយករដ្ឋមន្រ្តីទួរគី លោក អាមិត ដាវុតូក្លូ បាននិយាយថាទាហានទួរគីម្នាក់ត្រូវសម្លាប់ និងទាហានម្នាក់ទៀតរងរបួសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅពេលដែលគ្រាប់រ៉ូកែតបាញ់ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលការប៉ះទង្គិចជាមួយក្រុមប្រយុទ្ធឃើដអ៊ីរ៉ាក៉ធ្លាក់ក្នុងមូលដ្ឋានមួយដែលទ័ពទួរគីដែលដាក់ពង្រាយ។ ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមបានបញ្ជូនកងទ័ពទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់លើកឡើងពីហានីភ័យសន្ដិសុខកម្រិតខ្ពស់នៅជិតតំបន់បាស្ស៊ីកាជាកន្លែងដែលទាហានរបស់ខ្លួនបណ្តុះបណ្តាលកងជីវពលអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារមូលដ្ឋានយោធាបាស្សាកាដែលបង្កឱ្យមានការសងសឹកពីប្រទេសទួរគី ហើយកងទ័ពទួរគីបានឱ្យដឹងថាគ្រាប់រ៉ូកែតនេះធ្លាក់នៅជិតតំបន់មូលដ្ឋានហ្គីដុ។