ផ្ទុះគ្រាប់ចំឡានប៉ូលីសសម្លាប់ប៉ូលីសម្នាក់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់នៅរុស្សី

0

ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦

ឡានរបស់ប៉ូលីសចំនួន២គ្រឿងជាប់គាំងក្នុងការផ្ទុះគ្រាប់បែកនៅបរិវេណក្បែរ Makhachkala ដែលជារាជធានីនៃសាធារណៈរដ្ឋរុស្សី Dagestan។ តាមប្រភពព័ត៌មានរាយការណ៍ពី TASS បានឲ្យដឹងថាអង្គភាពប្រឆាំងភេរវកម្មបានអះអាងថាឡានស្ថិតនៅចំណុចផ្ទុះ។ ក្រុមភ្នាក់ងារតំណាងអង្គភាពបានបញ្ជាក់ថាចំនួនអ្នកស្លាប់ និងរបួសត្រូវបានត្រួតពិនិត្យ។ យ៉ាងហោចណាស់មានប៉ូលីសម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ នេះបើយោងតាមសេចក្តីរាយការណ៍ដកស្រង់ទិន្នន័យបឋមរបស់ Interfax។ ឡានរបស់ប៉ូលីសដឹកមនុស្សចំនួន​ ១៥នាក់ស្ថិតចំពាក់កណ្តាលដោយគ្រាប់បែកត្រូវគេបង្កប់នៅគែមផ្លូវ នេះយោងតាមការចុះផ្សាយពីបណ្តាញព័ត៌មានទូរទស្សន៍រុស្សី Ren.tv។ ហេតុការណ៍នេះកើតឡើងនៅក្បែរ Makhachkala លើផ្លូវទៅកាន់អាកាសយាន្តដ្ឋាន យោងតាមប្រភពព័ត៌មានចេញពីក្រុមអនុវត្តច្បាប់ប្រាប់ទៅកាន់ TASS។ ខណៈនោះភ្នាក់ងារសង្គ្រោះបន្ទាន់ក៏ចុះប្រតិបត្តិការភ្លាមៗផងដែរ។ កាលពីដើមខែនេះ ក្រុមប៉ះប៉ោទំនាក់ទំនងជាមួយក្រុមឧទាមអ៊ីស្លាម (IS , អតីតក្រុម ISIS/ISIL) ត្រូវចាប់ខ្លួននៅរយៈចំងាយ ៧០km ពី Makhachkala។ ក្រុមមន្ត្រីសាធារណរដ្ឋបាននិយាយថាពួកយុទ្ធជនដែលត្រូវគេចាប់ឃុំខ្លួននោះបានរៀបគម្រោងវាយប្រហារនៅក្នុងប្រទេសរុស្សី ហើយប៉ូលីសថែមទាំងរឹបអូសបានគ្រាប់បែកចំនួនមួយតោន និង TNT ចំនួន៥គីឡូសម្រាប់ផលិតគ្រាប់បែកច្នៃ។ កាលពីខែកុម្ភៈ មនុស្ស ២នាក់ត្រូវបានសម្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួសធ្ងន់នៅចំណុចត្រួតពិនិត្យឡានរបស់ប៉ូលីសដែលបានបង្ករឲ្យមានភាពជ្រួលច្របល់នៅភាគខាងត្បូងនៃរុស្សី ហើយក្នុងករណីនេះក្រុមភេរវករ IS បានអះអាងថាជាការវាយប្រហាររបស់ក្រុមខ្លួន។ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយថាមានគេរាយការណ៍ថាក្រុមភេរវករកំពុងតែធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ ប៉ុន្តែការស្តីបន្ទោសនេះត្រូវបានដាក់បន្ទុកលើតំបន់ដែលមានក្រុមភេរវកររស់នៅក្នុងស្រុកទៅវិញ។

Russia 30-03-16