ឧទ្ធម្ភាចក្រចម្បាំងចំនួន ៣គ្រឿងរបស់ប្រទេសរុស្ស៊ីចាកចេញពីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៦

ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍ថាឧទ្ធម្ភាគចក្រចម្បាំង ៣គ្រឿងបានចាកចេញពីមូលដ្ឋានអាកាស មីយមីម (Hmeymim) ក្នុងប្រទេសស៊ីរី ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ ឧទ្ធម្ភាគចក្រ Mi-២៤ ចំនួន ២គ្រឿង​និងឧទ្ធម្ភាគចក្រ Mi-៣៥ មួយគ្រឿងបានចាកចេញពីមូលដ្ឋានរួមជាមួយវិស្វករ និងបុគ្គលិក​បច្ចេកទេស​មួយចំនួន ។ ក្នុងខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន បានបញ្ជា​ឱ្យកងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីដកចេញបន្ទាប់ពីរយៈពេល ៥ខែនៃការវាយប្រហារ​តាមអាកាសដោយលោកនិយាយថាទីក្រុងម៉ូស្គូបានសម្រេចគោលបំណងរបស់ខ្លួនជាច្រើន ហើយលោកអបអរសាទរចំពោះប្រធានាធិបតីស៊ីរីលោក បាសាអាល់អាសាដ សំរាប់ការទទួលបានទីក្រុង ប៉ាលម៉ៃរ៉ា មកវិញ ។ វិមានក្រឹមឡាំងបាននិយាយថាកងកម្លាំង​អាកាសរុស្ស៊ី នឹងបន្តជួយដល់កងទ័ពរដ្ឋាភិបាលស៊ីរី ។

Russia Helecopter 30-03-16