ប្រភពព័ត៌មានពី New York times ចេញផ្សាយថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦
អ្នកនាំពាក្យក្រុមតាលីបង់និយាយថាក្រុម ចាម៉ាត-អ៊ី-អារ៉ា អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យនៅក្នុងឧទ្យានមានគោលដៅពីរយ៉ាង ។ ទី១ គឺធ្វើឡើងសំដៅទៅរកអ្នកកាន់សាសនាគ្រិស្ត និងទី២ ដើម្បីផ្ញើសារទៅដល់រដ្ឋាភិបាល ប៉ាគីស្ថាន ថារដ្ឋាភិបាលទីក្រុងឥស្លាម៉ាបាតមិនអាចធ្វើឲ្យពួកគេចុះញ៉មបានឡើយ។ ការវាយប្រហារនោះមានន័យថាជាការវាយប្រហារទៅលើការប្ដេជ្ញារបស់លោកនាយករដ្ឋមន្ត្រី ណាវ៉ា ហ្សារីហ្វ ដែលព្យាយាមធានាសុវត្ថិភាពដល់អ្នកវិនិយោគបរទេសព្រមទាំងពលរដ្ឋ ប៉ាគីស្ថាន ព្រមទាំងអះអាងថាក្រុមតាលីបង់កំពុងរត់ភៀសខ្លួនក្រោមប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងសន្តិសុខប៉ាគីស្ថាន។ ការសម្លាប់ស្ត្រី និងកុមារដែលកំពុងស្ថិតនៅក្នុងឧទ្យានកំសាន្តគឺជាទង្វើដែលក្រុមតាលីបង់តែងប្រព្រឹត្ត។គួរបញ្ជាក់ថាក្នុងឆ្នាំ ២០១២ ក្រុមតាលីបង់បានវាយប្រហារទៅលើសកម្មជនសម្រាប់ការអបរំស្រ្តីនាង ម៉ាឡាឡា ហើយក្នុងខែធ្នូឆ្នាំ ២០១៤ ក្រុមតាលីបង់ វាយប្រហារទៅលើសាលារៀនកុមារសម្លាប់សិស្សក្មេងៗ ១៥០នាក់ក្នុងទីក្រុងប៉េសាវ៉ា ។