មនុស្សចំនួន ៨នាក់រងរបួសដោយអគ្គិភ័យឆាបឆេះផ្សារលក់កាំជ្រួច

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៨នាក់រងរបួសនៅក្នុងការផ្ទុះ និងភ្លើងឆាបឆេះពីតូបលក់កាំជ្រួចក្នុងផ្សារមួយកន្លែងនៅព្រំដែនប្រទេសប៉ូឡូញ និងអាល្លឺម៉ង់។ ការផ្ទុះនេះកើតឡើងនៅម៉ោង ១២:៥០នាទីម៉ោងក្នុងស្រុក (ម៉ោង ១០:៥០ ព្រឹក) នៅតូបលក់កាំជ្រួចមួយក្នុងភូមិ Osinow Dolny ដែលភូមិនេះមានផ្សារលក់កាំជ្រួចដ៏ធំមួយដែលមានការពេញនិយមសម្រាប់ជនជាតិអាល្លឺម៉ង់ដែលរស់នៅជិតនោះ។ យោងតាមប្រភពព័ត៌មានផ្សារនេះបំផ្លាញស្ទើរទាំងស្រុង ហើយរថយន្តជាច្រើនដែលចតនៅជិតនោះក៏ត្រូវបំផ្លាញដោយអគ្គិភ័យផងដែរ។ មានជនជាតិអាល្លឺម៉ង់ ៣នាក់ស្ថិតក្នុងចំណោមជនរងរបួសទាំងអស់នៅក្នុងគ្រោះអគ្គិភ័យ ហើយអ្នកទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ប៉ូលីស និងព្រះរាជអាជ្ញាកំពុងព្យាយាមធ្វើការស៊ើបអង្កេតអំពីមូលហេតុនៃការផ្ទុះនេះ។

Market 30-03-16