ក្រុមឧទ្ទាម ISIS គ្រោងវាយប្រហារទៅលើសាលារៀន និងសាលាមត្តេយ្យ Jewish ក្នុងប្រទេសទួរគី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦

យោងតាមរបាយការណ៍ពីទូរទស្សន៍ Sky News ឲ្យដឹងថាក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម-ជីហាដ កំពុងរៀបចំគម្រោងការវាយប្រហារជាថ្មី ពិសេសលើគោលដៅសំខាន់ទៅលើស្ថាប័នកុមារ Jewish ក្នុងប្រទេសទួរគី។ កាលពីសប្តាហ៍មុនការចាប់ខ្លួនសមាជិកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន ៦រូបដោយភ្នាក់ងារសម្ងាត់នៅ Gaziantep ភាគខាងត្បូងប្រទេសទួរគីរកឃើញផែនការការធ្វើភេរវកម្មថ្មីមួយរបស់ក្រុមនេះ។ ក្រុមភេរវករនេះគ្រោងនឹងរៀបចំវាយប្រហារដែលគោលដៅសំខាន់ទៅលើកុមារ Jewish ក្មេងៗនៅក្នុងប្រទេសទួរគី។ ប្រភពបានអះអាងថាសាលាមត្តេយ្យ សាលារៀន និងមជ្ឈមណ្ឌលយុវជនដែលពាក់ពន្ឋ័ទៅនឹងស្ថាប័នសាសនាគឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់។ ប្រភពបន្តថា នេះជាការគំរាមកំហែងជាក់ស្តែង និងជាផែនការសកម្មភាពរបស់ក្រុមនេះ។ យោងតាមប្រភពព័ត៌មានដដែលនេះបញ្ជាក់ថាកាលវិភាគសម្រាប់ការវាយប្រហារនេះនៅមិនទាន់ច្បាស់នៅឡើយទេ។ វាអាចកើតឡើងក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ឬ២ ៣ថ្ងៃបន្ទាប់។ ប្រភពដដែលបន្ថែមថាវិធានការណ៍ការការពារ និងប្រឆាំងភេរវកម្មនឹងត្រូវអនុវត្ត។

Russia Kid 30-03-16