ជនជាតិប៊ែលហ្សិកជាង៣រយនាក់ចូលរួមក្រុមភេរវករដើម្បីប្រឆាំងក្នុងទឹកដីស៊ីរី

0

ប្រភពពត៌មាន ​​​​ RT ចុះផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦

អង្គភាពប្រឆាំងភេរវកម្មរបស់ប៊ែលហ្សិកមានរបាយការណ៍ពីជនជានប៊ែលហ្សិកចំនួន ៣៨៦នាក់បានចូលរួមក្នុងការធ្វើសង្គ្រាមនៅស៊ីរីដែលជាផ្នែកមួយនៃក្រុមភេរវក នេះយោងតាមការដកដ្រង់ពីរបាយការណ៍របស់រដ្ឋដោយអ្នកកាសែតប៊ែលហ្សិកមានឈ្មោះថា Derniere Heure។ ប្រភពព័ត៌មានផ្សព្វផ្សាយដកស្រង់ពីអង្គភាពប្រឆាំងភេរវកម្មបានឲ្យដឹងថាក្នុងចំណោមមនុស្សទាំងអស់នៅមានមនុស្សចំនួន ២៦៩នាក់ដែលនៅមានវត្តមានក្នុងទឹកដីស៊ីរី និងមនុស្សចំនួន ១១៧នាក់ផ្សេងទៀតបានត្រលប់ទៅប្រទេសរបស់ពួកគេវិញហើយ (Belgium)។ ប្រភពព័ត៌មានដដែលបានបន្តថានៅមានមនុស្សចំនួន ៥៩នាក់មានបំណងចាកចេញពីស៊ីរីតែពុំបានសម្រេច។ សេចក្តីរាយការណ៍ដោយអង្គភាពប្រឆាំងភេរវកម្មមានទាំងទិន្នន័យអាស័យដ្ឋានតាំងលំនៅរបស់ជនជាតិប៊ែលហ្សិក និងព័ត៌មានជនអន្តោប្រវេសន៍មកពីពាក់កណ្តាលប៉ែកខាងលិចមានទាំងលំនៅឋាន ឬធ្លាប់ទៅរស់នៅក្នុងតំបន់នោះ។ ភាគច្រើននៃជនជាតិប៊ែលហ្សិក ដែលបានមករស់នៅលើទឹកដីស៊ីរី មានមនុស្សចំនួន ១៩៧នាក់ជាជនជាតិប្រុយសែល ។ ក្នុងនោះមានមនុស្សចំនួន ៥៩នាក់ត្រលប់ទៅកាន់ប្រទេសប៊ែលហ្សិកវិញហើយ។ ជនជាតិអ៊ីស្លាមមានចំនួនច្រើនជាង ១៥០នាក់មកពីតំបន់ Flemish ប្រភពព័ត៌មានបន្តថាក្នុងនោះមានមនុស្សចំនួន ៣៦នាក់បានត្រឡប់ទៅកាន់តំបន់នោះវិញហើយ។ សម្រាប់អ្នកដែលមកពីតំបន់ Wallonia ចំនួន ២០នាក់ មានផ្ទះរស់នៅជាជនជ្រុលនិយមដោយឡែកពីមនុស្ស ៣៤នាក់ផ្សេងទៀតដែលបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។ ចន្លោះពីឆ្នាំ ២០១១-២០១៣ ស្ថាប័ន ‘Sharia4Belgium’ – ស្ថាប័ន Salafist ដែលមានសារៈសំខាន់សម្រាប់ប៊ែលហ្សិកបានក្លាយជារដ្ឋអ៊ីស្លាមដែលបានធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ Antwerp និងក្រុង Brussels ត្រូវបានគេចោទប្រកាន់ថាបានជ្រើសរើសយុវជនម៉ូស្លីមដើម្បីចូលរួមក្នុងសង្គ្រាមនៅស៊ីរី នេះយោងតាមប្រភពព័ត៌មានកាសែតប៊ែលហ្សិក។ ពួកគេជាក្រុមដែលទទួលបានជំនួយពី Saudi Arabia នេះយោងតាមបណ្តាញសារព័ត៌មានបានរាយការណ៍។ ក្នុងឆ្នាំ ២០១៥​ មេដឹកនាំស្ថាប័ននេះ Fouad Belkacem ត្រូវបានគេកាត់ទោសឲ្យជាប់គុករយៈ ពេល ១២ឆ្នាំ។ ជនជាតិប៊ែលហ្សិកបានរង្គោះក្នុងការវាយប្រហារបង្ហូរឈាមកាលពីថ្ងៃទី ២២ ខែមីនា។ ដំបូងមានមនុស្ស ២នាក់បានបោកគ្រាប់បែកអត្តឃាតដើម្បីបំផ្លាញអាកាសយាន្តដ្ឋាន Zaventem របស់ Brussels ដែលត្រូវបានគេតាមដានភ្លាមៗបន្ទាប់ពីមានការផ្ទុះនៅស្ថានីយ៍ Maalbeek Metro។

Belgian 31-03-16