ប្រធាន​ភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិសរសើរ​ការរីកចម្រើន​ផ្នែក​សន្តិសុខ​នុយក្លេអ៊ែរ​

0

ប្រភពព័ត៌មានពី CCTV ចេញផ្សាយថ្ងៃទី ០១​ខែមេសា ឆ្នាំ ២០១៦

ប្រធា​ន​ភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិ លោក យូគីយ៉ា អាម៉ាណូ និយាយថារយៈពេល ៦ឆ្នាំ​កន្លង​ទៅនេះពិភពលោក​ជោគជ័យក្នុងការ​ទប់ស្កាត់មិន​ឲ្យ​មានភេរវកម្ម​នុយក្លេអ៊ែរ ហើយ​ការ​រារាំង​មិន​ឲ្យ​ក្រុម​ភេរវករទទួលបាន​សម្ភារៈ​នុយក្លេអ៊ែរគឺជា​កិច្ចការ​សំខាន់​បំផុត​មួយ ដែល​ត្រូវបាន​លើក​យក​មកពិភាក្សា​នៅក្នុង​សន្និសីទឆ្នាំ២០១៦ ​ស្ដីអំពីសន្តិសុខ​នុយក្លេអ៊ែរដែល​កំពុង​ប្រព្រឹត្តទៅ​ក្នុង​ទីក្រុងវ៉ាស៊ីនតោន។ ប្រធា​ន​ភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិបញ្ជាក់ថាគ្រោះថ្នាក់​គួរតែត្រូវបានរារាំងមិន​ឲ្យ​កើតឡើងទោះជា​មិនធ្លាប់​មាន​ការ​វាយប្រហារនុយក្លេអ៊ែរធ្វើឡើងដោយ​ក្រុម​ភេរវកម្ម​យ៉ាង​ណា​​ក៏ដោយ ប៉ុន្តែ​ពិភពលោក​មិនត្រូវ​ធ្វេសប្រហែស​ចំពោះក្រុម​ភេរវជនដែល​អាច​​ប្រើប្រាស់​សម្ភារៈនុយក្លេអ៊ែរដើម្បីវាយប្រហារ​ក្រោមទម្រង់​ជា​បំផ្ទុះ​គ្រាប់បែក​ ដូច្នេះហើយសហគមន៍​អន្តរជាតិត្រូវ​គិតថា​វា​អាច​កើតឡើងដែលតម្រូវ​ឲ្យ​មានការធ្វើ​សហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ទាំងឡាយ ដោយ​ប្រទេស​នីមួយត្រូវ​លើកម្ពស់​សន្តិសុខ​នុយក្លេអ៊ែរ។ ប្រធា​ន​ភ្នាក់ងារ​ថាម​ពល​អាតូមិច​អន្តរជាតិបានបញ្ជាក់ថាប្រទេសចិន និង​ សហរដ្ឋអាមេរិកបាន​ធ្វើ​សហ​ប្រតិបត្តិការ​ក្នុងការ​តម្លើង​សម្ភារៈ​ដែលជា​ឧទាហរណ៍​ដ៏ល្អមួយ​សម្រាប់ប្រទេស​ឯ​ទៀត ហើយ​កិច្ច​ប្រឹងប្រែង​របស់ប្រទេសទាំង២ បានចូលរួមចំណែកដល់​សុវត្ថិភាព​ពិភព​លោក ។

IAEA 02-04-16