អាជ្ញាធររុស្ស៊ីចាប់ខ្លួន​សមាជិក​ក្រុមអ្នកលេង ១៦៧នាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០១​ ខែមីនា ឆ្នាំ ២០១៦

ក្រសួង​មហាផ្ទៃ​របស់ប្រទេសរុស្ស៊ីបាន​បញ្ចេញ​ខ្សែ​អាត់វីដេអូមួយបង្ហាញអំពី​ប្រតិបត្តិការ​ឆ្មក់​ចាប់ខ្លួន​ជនសង្ស័យ​ ១៦៧នាក់នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែងស្ថិតនៅភាគ​កណ្ដាល​ទីក្រុង យ៉េកាតឺរីនស្បើក (Yekaterinburg) ជាកន្លែង​លាក់​ខ្លួន​របស់​សមាជិក​ក្រុម​អ្នកលេង​នៅក្នុង​តំបន់។ ក្រសួង​មហាផ្ទៃ​បញ្ជាក់ថាអាជ្ញាធរ​រុស្ស៊ីសង្ស័យថាភោជនីយដ្ឋាននោះជាកន្លែង​ដែល​មេខ្លោង​ក្រុម​អ្នកលេង​ទាំងឡាយជួបជុំគ្នា​រៀបចំ​ផែនការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅក្នុង​តំបន់​អ៊ូរ៉ាល់។ ក្រុម​អាវុធ និង​យុទ្ធសាស្ត្រពិសេសដែល​គេស្គាល់ថាស្វាតធីម​ (SWAT teams) រួមជាមួយនឹង​ភ្នាក់ងារ​ជាច្រើន​មកពី​អង្គភាព​ប្រឆាំង​ក្រិដ្ឋកម្ម​បាន​ឡោមព័ទ្ធ​រួចហើយ​សម្រុក​ចូល​ទៅ​ក្នុង​ទីតាំង​ដែល​ជន​សង្ស័យ​លាក់ខ្លួនរឹបអូស​បាន​កាំភ្លើង​ខ្លី ៤ដើម, កាំបិត​ ១៤, ដំបង​ឈឺមួយ និង​ដំបង​ជ័រ​មួយ ថ្នាំញៀនមួយកញ្ចប់ និង​សារធាតុ​ស្រវឹង​ជាច្រើន។ មនុស្ស​ទាំង ១៦៧នាក់ត្រូវបានគេ​នាំទៅ​ធ្វើការ​សាកសួរ​ដើម្បីកំណត់​អត្តសញ្ញាណ និង​បន្តការស៊ើបអង្កេត។

Rosian Police 02-04-16