ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលរយៈចំងាយខ្លី

0

ប្រភពព័ត៌មានពី​ NBC News ចេញផ្សាយថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦

ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងនិយាយថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីទៅលើអាកាសឆ្ពោះទៅកាន់សមុទ្រប្រទេសជប៉ុន។ មន្រ្តីក្រសួងបានឱ្យដឹងថាមីស៊ីលនេះត្រូវបានគេបាញ់​ចេញពីក្បែរព្រលានយន្តហោះ សុនដុក នៅភាគ ខាងកើតខេត្តហាមយ៉ុង ហើយបានធ្លាក់ចូលនៅក្នុង​សមុទ្រ​នៃប្រទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ និយាយថាមីស៊ីលនេះបានហោះក្នុ​ង​ចម្ងាយប្រ​ហែល ១០០គីឡូម៉ែត្រ ហើយមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើព័ត៌មាននេះ។ ថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងជាច្រើនលើក ហើយកាលពីខែមីនា កូរ៉េខាងជើងបាន​បាញ់មីស៊ីលផ្លោងរយៈចំងាយខ្លីស្កាត់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរ៉ូដុង និងគ្រាប់រ៉ុក្កែតប្រភេទថ្មី។ មន្ត្រីកូរ៉េខាងត្បូងនិយាយថាពួកគេបានបង្កើនការប្រុងប្រៀបរបស់ពួកគេ ខណៈកូរ៉េខាងជើងអាចនឹងព្យាយាមបង្កហេតុបន្ថែមទៀត ខណៈដែលកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរកំពុងដំណើរការនៅទីក្រុងវ៉ាស៊ីនតោន។

Missile 02-04-16