២៥ប្រទេសជុំវិញពិភពលោក ចូលរួមកិច្ចប្រជុំនៃការសម្របសម្រួលអន្តរជាតិ ដើម្បីពិភាក្សាពីការអនុវត្ត និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ និងការរក្សារចនាសម្ព័ន្ធនៃការរាវរកដើម្បីសន្តិសុខនុយក្លេអ៊ែ នៅខេត្តសៀមរាប

0

ខេត្តសៀមរាប៖ ក្រោមកិច្ចសម្របសម្រួលនិងសហការគ្នារវាង លេខាធិកា​ដ្ឋា​នគណៈកម្ម​ការ​ជាតិប្រឆាំង​ភេរវកម្ម(លគជប​ភ) ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងភាគីសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិក្រោម ប្រធានបទ “ការសម្របសម្រួលអន្តរជាតិ ដើម្បីពិភាក្សាពីការអនុវត្ត និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ និងការរក្សារចនាសម្ព័ន្ធនៃការរាវរកដើម្បីសន្តិសុខនុយក្លេអ៊ែ” ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប​រយ:ពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី ៤-៨ ខែមេសា ឆ្នាំ២០១៦។  ថ្លែងក្នុងពិធីប្រកាសបើកកិច្ចពិភាក្សានេះ ឯកឧត្តម ឈួន ចាន់ថន តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ព្រោះការថែរក្សាសន្តិសុខរបស់ពិភពលោក គឺជាតួនាទីរបស់ យើងទាំងអស់គ្នា ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សា ម្យ៉ាងវិញទៀតកិច្ចប្រជុំនាពេលនេះគឺមានការចូលរួមពីតំណាងប្រទេសចំនួន២៥ ដែលសុទ្ធតែជាអ្នកជំនាញ អ្នកកំពុងប្រតិបត្តិការនេះជាប្រចាំ ដូច្នេះហើយយើងទាំងអស់គ្នានឹងទទួលបានការចែករំលែកនូវបទពិសោធន៍ល្អៗ និងរួមគ្នារៀបចំនូវយុទ្ធសាស្រ្តដើម្បីអនុវត្តបន្តទៀត។ នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះក៏មានការចូលរួមថ្លែងសន្តរកថាពីសំណាក់លោកស្រី Stacy Mui តំណាង IAEA និងលោក Wittrock Mark តំណាងក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

Seminar 04-04-16_1 Seminar 04-04-16_HE Chanthorn Seminar 04-04-16_StacySeminar 04-04-16_HE Ung Eang  Seminar 04-04-16_Wittrock Seminar 04-04-16