អ្នកទោសភាគច្រើនជាជនស៊ីវិលចំនួន ១,៥០០នាក់ត្រូវរំដោះចេញពីពន្ធនាគារ ISIS ក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦

មន្ត្រីអ៊ីរ៉ាក់បាននិយាយថាយ៉ាងហោចណាស់អ្នកទោសចំនួន ១,៥០០នាក់ត្រូវបានរំដោះដោយកងកម្លាំងអ៊ីរ៉ាក់ពីគុកក្រោមដីរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS។ គុកនោះត្រូវគេរកឃើញក្នុងអំឡុងពេលប្រតិបត្ដិការវាយរំដោះក្រុង Heet ក្នុងខេត្ត Anbar ពីក្រុមជ្រុលនិយម។ វរសេនីយ៍ឯក Fadhel Al-Nimrawi ថ្លែងថា “អំឡុងពេលការវាយរំដោះយកទីក្រុង Heet ត្រឡប់មកវីញពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កងកម្លាំងសន្តិសុខបានរកឃើញគុកដ៏ធំមួយ”។ លោកបន្ថែមថាវាជាគុកក្រោមដីដែលផ្ទុកអ្នកទោសប្រហែល ១,៥០០នាក់។ ចំនួននេះក៏ត្រូវបានអះអាងដោយ Malallah Al-Obeidi មន្ត្រីប្រចាំតំបន់ម្នាក់ក្នុងខេត្ត Anbar។ លោកនិយាយថាភាគច្រើននៃអ្នកទោសគឺជាជនស៊ីវិល។ គួរបញ្ជាក់ផងដែរថាទីក្រុងនេះបានធ្លាក់ទៅក្នុងការកាន់កាប់របស់ពួកសកម្មប្រយុទ្ធ IS នៅក្នុងខែតុលាឆ្នាំ ២០១៤ និងត្រូវបានរំដោះមកវិញកាលពីខែកុម្ភៈនេះក្នុងអំឡុងប្រតិបត្តិការវាយលុករបស់កងទ័ពអ៊ីរ៉ាក់។

IS 04-04-16