ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មនុស្ស ៤៧នាក់ត្រូវគេជម្លៀសចេញបន្ទាប់ពីភ្លើងឆាបឆេះចេញពីក្នុងអគារក្រសួងការពារជាតិប្រទេសរុស្ស៊ីនៅកណ្តាលទីក្រុងម៉ូស្គូ។ ប្រភពពីមន្រ្តីប៉ូលិសម្នាក់បានឲ្យដឹងថាមនុស្ស ៤០នាក់បានចាកចេញពីអគារ និង ៧នាក់ទៀតត្រូវជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យ។ យោងតាមប្រភពព័ត៌មានអគ្គិភ័យបានឆាបឆេះចេញពីជាន់ទី២នៃអគារ។ សេវាសង្គ្រោះបន្ទាន់បាននិយាយថាផ្នែកខ្លះនៃដំបូលអាគារបាក់ធ្លាក់ចុះដោយសារអគ្គិភ័យនេះ។ ទីភ្នាក់ងារព័ត៌មានឲ្យដឹងថាយ៉ាងហោចណាស់មានមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងរបួស។