វីដេអូរបស់ក្រុម ISIS បង្ហាញពីគម្រោងការវាយប្រហារភេរវកម្មគោលដៅទីក្រុងឡុងដ៍ ទីក្រុងប៊ែកឡាំង និងទីក្រុងរ៉ូម

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានចេញវីដេអូថ្មីមួយដែលបង្ហាញពីគម្រោងការវាយប្រហារភាគខាងលិចដែលគោលដៅសំខាន់លើទីក្រុងឡុងដ៍ ទីក្រុងប៊ែកឡាំង និងទីក្រុងរ៉ូម។ វីដេអូនេះបង្ហាញពីសមាជិកម្នាក់នៃក្រុមនិយាយជាភាសាអង់គ្លេសអំពីការវាយប្រហារចុងក្រោយនៅទីក្រុងប៉ារីស និងទីក្រុងប្រ៊ុសសែលថាជាសារព្រមានដល់ប្រទេសជាតិណាដែលឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នេះ។ វីដេអូក៏បានបង្ហាញអំពី Eiffel Tower ដួលរលំដែលដូចយកចេញពីវីដេអូហ្គេម “Call of Duty: Modern Warfare 3″។ វាក៏បង្ហាញពីអគារសភាអង់គ្លេស និង Colosseum រប​ស់រ៉ូមផងដែរ។

ISIS 06-04-16