ក្រុមឧទ្ធម្ភាគចក្ររ៉ូស្ស៉ី Ka-52 ត្រូវបានគេថតបានក្នុងទឹកដីស៊ីរីក្នុងការវាយប្រហារតាមអាកាសលើរដ្ឋរបស់អ៊ីស្លាម ។ ក្រុមឧទ្ធម្ភាគចក្របានកំណត់គោលដៅទៅលើតំបន់របស់ក្រុមភេរវករនៅក្នុងខេត្ត Homs ។
ក្រុមឧទ្ធម្ភាគចក្របានធ្វើប្រតិបត្ដិការរវាងតំបន់ប៉ាលម៉ៃរ៉ា និង Al- Qaryatain ដែលទើបតែត្រូវបានគេរំដោះដោយកងទ័ពស៊ីរីពីការគ្រប់គ្រងរដ្ឋអ៊ីស្លាម (IS , អតីត ក្រុម ISIS / ISIL ) ។
ឧទ្ធម្ភាគចក្ររ៉ូស្ស៉ី Ka-52 ត្រូវបានដាក់ដំណើរការតាំងពីឆ្នាំ 2011 មក ហើយវាជាឧទ្ធម្ភាគចក្រអាកាសដ៏កំពូលរបស់ប្រទេសរូស្ស៉ីផងដែរ វាបានបំពាក់ជាមួយកាំភ្លើងអាកាស 2A42-1 ហើយថែមទាំងអាច
បញ្ជាប្រព័ន្ធកាំជ្រួចមីស៊ីល Strelets រួចបើកដំណើរការប្រព័ន្ធមីស៊ីលសម្រាប់នាំផ្លូវ ដូចជា Ataka -1 និង Vikhr ហើយការចាប់ផ្តើមប្រើប្រព័ន្ធ S- 8 គ្រាប់មីស៊ីលដោយមិនចាំបាច់នាំផ្លូវ។
Al- Qaryatain ត្រូវបានរំដោះពីការគ្រប់គ្រងរបស់ IS កាលពីថ្ងៃចន្ទ។ គ្រិស្ដសាសនិកក្នុងទីក្រុង គឺស្ថិតនៅជុំវិញ 100 គីឡូម៉ែត្រ (60 ម៉ាយល៍) ភាគខាងលិចនៃ Palmyra ដែលជាកន្លែងដែលទាហានមកពីមជ្ឈមណ្ឌលកំចាត់មីនអន្ដរជាតិរបស់ប្រទេសរុស្ស៊ីកំពុងបន្តយកគ្រឿងផ្ទុះចេញពីផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ទីក្រុងស៊ីរីបុរាណ។
Palmyra ត្រូវបានរំដោះកាលពីថ្ងៃទី ២៧ ខែ មីនា ដោយក្រុមទាហាន Syrian Armed Forces ដោយមានជំនួយពីកងកម្លាំងទាហានរូស្ស៊ី Russian Air Force ដែលវាជាតំបន់ទើបតែបានស្ថិតក្រោមការគ្រប់គ្រងរបស់ IS តាំងពីខែ ឧសភា ឆ្នាំមុខ។
ឧទ្ធម្ភាគចក្ររ៉ូស្ស៉ី Ka-52 Ka-52 គឺបានបំពាក់ជាមួយកាំភ្លើងអាកាស 2A42-1 ហើយវាថែមទាំងអាច
ហើយអាចបញ្ជាប្រព័ន្ធកាំជ្រួចមីស៊ីល Strelets រួចបើកដំណើរការប្រព័ន្ធមីស៊ីលសម្រាប់នាំផ្លូវ ដូចជាការ Ataka -1 និង Vikhr ដែរ ហើយការចាប់ផ្តើមប្រើប្រព័ន្ធ S-8 គ្រាប់មីស៊ីលដោយមិនចាំបាច់នាំផ្លូវ។