ជនស៊ីវិលឃើដ ៤ នាក់ស្លាប់ក្នុងការវាយប្រហារបាញ់គ្រាប់ផ្លោងដោយកងទ័ពទួរគីក្នុងប្រតិបត្ដិការប្រឆាំងគណបក្ស PKK

0

ទីភ្នាក់ងារសារព័ត៌មាន Dicle News Agency (​DIHA) រាយការណ៍ថា ជនស៊ីវិល ៤ នាក់បានស្លាប់បន្ទាប់ពីផ្ទះរបស់ពួកគេរងការវាយប្រហារដោយគ្រាប់ផ្លោងក្នុងទីក្រុង Silopi ប្រទេសទួរគី។ យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម ការវាយប្រហារបាញ់គ្រាប់ផ្លោងកងកម្លាំងទីក្រុងអង់ការ៉ា ( Ankara ) បង្ខំឱ្យអ្នកស្រុកជាច្រើនភៀសខ្លួនចេញពីតំបន់នេះ។ ជនរងគ្រោះទាំង ៤ នាក់គឺជាគ្រួសារតែមួយ ក្នុងចំណោមពួកគេមានស្ត្រីអាយុ ៧០ ឆ្នាំម្នាក់ នេះបើយោងតាមលោក Ferhat Encü សមាជិកសភាគណបក្សប្រជាជនប្រជាធិបតេយ្យ (HDP)។

04