យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហ៊ួរបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមISISបានចាប់ពង្រត់កម្មករប្រមាណ៣៣៤នាក់ ធ្វើការនៅក្នុងរោងចក្រផលិតស៊ីម៉ង់ត៍។ ការចាប់ពង្រត់នេះ បានកើតឡើង កាលពីថ្ងៃទី០៦មេសា ស្ថិតនៅភាគឦសានទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី។ ចំណាប់ខ្មាំងទាំងនោះ ជាជនស៊ីវិលទាំងអស់។ ចំណែករោងចក្រផលិតស៊ីម៉ង់គ្រប់គ្រង់ដោយឯកជន។
ការចាប់ពង្រត់កម្មករទាំងនេះកើតឡើងបន្ទាប់ពី កងទ័ពស៊ីរីបានប្រកាសថានឹងបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រឆាំងក្រុមបះបោរ។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ កងទ័ពស៊ីរីនិងសម្ព័ន្ធមិត្តបានចាប់ផ្ដើមបើកការវាយប្រហារតាមជើងអាកាស ប្រឆាំងក្រុមបះបោរនៅភាគខាងត្បូង ទីក្រុងអេឡេប៉ូ ប្រទេសស៊ីរី៕