យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ខណៈដែលរថយន្តក្រុងបុករថយន្តដឹកទំនិញ២ នៅប្រទេសចិន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៦

រូបភាពដ៏គួរឲ្យរន្ធត់នៃឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនដែលបង្ហាញពីគំនរបាក់បែកនៃរថយន្ដក្រុង និងរថយន្តដឹកទំនិញ ២គ្រឿងដែលបុកគ្នានៅលើផ្លូវ Shenyang Haikou ក្រុង Jiaozhou ក្នុងខេត្ត​ Shandong ប្រទេសចិន។ យោងតាមរបាយការណ៍មានមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់នៅក្នុងព្រឹត្តការណ៍នេះ។ រថយន្តដឹកទំនិញទាំង ២គ្រឿងដែលជួបគ្រោះថ្នាក់នោះជារថយន្តដឹកក្បឿង។ រូបភាពពីកន្លែងកើតហេតុបង្ហាញរថយន្តត្រូវបំផ្លាញទាំងស្រុង និងព័ទ្ធដោយគំនរបាក់បែក។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា មនុស្ស ៨នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថាគ្រោះថ្នាក់នេះកើតឡើងនៅប្រហែលម៉ោង ៩ព្រឹកម៉ោងក្នុងស្រុក។

ChinaChina 09-04-16