ប្រភពព័ត៌មាន RT បានចុះផ្សាយថ្ងៃទី ០៨ ខែ មេសា ២០១៦
ពួកសកម្មជនប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់កម្មករចំនួន ១៧៥នាក់ជាកម្មករដែលក្រុមភេរវករចាប់បាននៅរោងចក្រផលិតស៊ីម៉ង់មួយកន្លែងស្ថិតនៅភាគខាងកើតនៃក្រុងដាម៉ាស នេះបើយោងតាមការរាយការណ៍ពី Sputnik Arabic ដែលដកស្រង់ចេញពីប្រភពព័ត៌មានរបស់ខ្លួន។ សារព័ត៌មាន Reuters ដែលបានដកស្រង់ព័ត៌មានពីយោធារបស់ប្រទេសស៊ីរីបាននិយាយថា កម្មករចំនួន ១៧៥នាក់នៅរោងចក្រស៊ីម៉ង់ Badiyah cement ត្រូវបានសម្លាប់ដោយពួកសកម្មជនប្រយុទ្ធរដ្ឋអ៊ីស្លាម (ក្រុម IS និងអតីត ISIS ឬ ISIL) ។ ប្រភពសារព័ត៌មាន Sputnik Arabic បានឲ្យដឹងទៀតថាយាងហោចណាស់មានកម្មករចំនួន ៧៥នាក់រត់គេចខ្លួនខណៈដែលមានការវាយប្រហារពីក្រុម IS ដោយកម្មករ ១៧៥នាក់ គេរាយការណ៍ថាបានសម្លាប់។ កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារបណ្តាញសារព័ត៌មាន SANA សេរ៉ីរាយការណ៍ទៅកាន់ក្រសួងឧស្សាហកម្មថាជនស៊ីវិលស៊ីរីច្រើនជាង ៣០០នាក់បាត់ខ្លួនក្នុងការវាយប្រហាររបស់សកម្មជនអ៊ីស្លាមលើរោងចក្រ Badiyah មានទីតាំងនៅក្រៅតំបន់ Dmeir ដែលមានចំងាយប្រហែល ៥០គីឡូម៉ែតពីរាជធានី Damascus។ ក្រុមហ៊ុនបានបញ្ចូនដំណឹងទៅមន្រ្តីថាកម្មករច្រើនជាង ៣០០នាក់ និងអ្នកម៉ៅការមួយចំនួនទៀតត្រូវបានចាប់ជំរិតដោយក្រុមសកម្មជនអ៊ីស្លាម។ អ្នកគ្រប់គ្រងរោងចក្របានប្រាប់បណ្តាញ AFP ថាកម្មកររោងចក្រមិនត្រូវបានរកឃើញតាំងពីថ្ងៃច័ន្ទ។ “យើងមិនទាន់រកឃើញសមាជិកគ្រួសាររបស់យើងតាំងពីយប់ថ្ងៃចន្ទមកបន្ទាប់ពីមានការវាយប្រហារដោយក្រុម Daesh “Arabic ជាឈ្មោះមួយរបស់ក្រុម IS” លើរោងចក្រ។ យើងមិនទទួលបានដំណឹងថាពួកគេនៅទីណានោះទេប្រជាជនក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។