ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសសូម៉ាលីសំលាប់មនុស្សយ៉ាងហោចណាស់៥នាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៦

យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្រៅភោជនីយដ្ឋានមួយក្នុងទីក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ ការបំផ្ទុះនេះបានកើតឡើងនាពេលថ្ងៃត្រង់នៅជិតភោជនីយដ្ឋានដ៏មាមាញឹកតូចមួយក្នុងភូមិបេយ៉ានី ស្រុកស៊ីប៊ីស បណ្តាលអោយមនុស្ស៥នាក់ផ្សេងទៀតរងរបួស។ អាជ្ញារធរក្នុងតំបន់និយាយថាភោជនីយដ្ឋាន​នេះត្រូវបានកំណត់គោលដៅដោយរថយន្តមានផ្ទុកគ្រឿងផ្ទុះមួយដែលបណ្តាលអោយជនស៊ីវិលស្លាប់ ​៣នាក់ និងរងរបួស ៥នាក់ ។ ភោជនីយដ្ឋាននេះមានទីតាំងនៅជិ​​តទីស្នាក់ការកណ្តាល​ទីភ្នាក់ងារ​ស៊ើបការណ៍​​​សម្ងាត់​ជាតិសូម៉ាលី ខណៈដែលមិនមានក្រុមណាមួយអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធសូម៉ាលី អាល់សាបាអាប់ ត្រូវបានគេសង្ស័យថាជាអ្នកពីក្រោយការវាយប្រហារនេះដោយសារក្រុមនេះ កំពុងបង្កើនការវាយប្រហារនៅទូទាំងប្រទេស ទោះបីជាមានការរឹតបន្តឹងសន្តិសុខពីទាហានប៉ូលីស និងបេសកម្មសហភាពអាហ្វ្រិក ដើម្បីដោះស្រាយ​បញ្ហានេះក៏ដោយ។

Car Bomb 11-04-16