ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៦
អាជ្ញាធរបែលហ្សិកនិយាយថាការវាយប្រហារភេរវកម្មនៅទីក្រុងបារីស និងទីក្រុងព្រុសសែលបានធ្វើឡើងដោយក្រុមជ្រុលនិយមឥស្លាមតែមួយ។ រដ្ឋអាជ្ញាបានប្រកាសថាបុរសម្នាក់ឈ្មោះ អាប្រ៊ីនី សារភាពថាលោកគឺជាបុរសពាក់មួយនៅក្នុងរូបថតដែលគេថតបាននៅកាមេរ៉ាសន្តិសុខអាកាសយានដ្ឋាន។ បុរសនេះកំពុងដើរជាមួយអ្នកវាយប្រហារគ្រាប់អត្តឃាតពីរនាក់ទៀតដែលបានបំផ្ទុះខ្លូនឯងនៅអាកាសយានដ្ឋានទីក្រុងព្រុសសែលកាលពីខែមុន។ កាលពីពេលថ្មីៗនេះអ្នកស៊ើបអង្កេតរកឃើញ DNA របស់អាប្រ៊ីនី និងស្នាមម្រាមដៃ នៅអាផាតមែនដែលបានប្រើដោយអ្នកបំផ្ទុះគ្រាប់បែកទាំងពីរ។ បុរសអាយុ ៣១ឆ្នាំរូបនេះ ជាជនជាតិម៉ារ៉ុកបែលហ្ស៊ិកត្រូវបានគេដាក់ចូលក្នុងបញ្ជីរបស់អឺរ៉ុបសម្រាប់ការវាយប្រហារទីក្រុងប៉ារីស។ បុរសនេះបានបង្ហាញខ្លួននៅក្នុងខ្សែវីដេអូសន្តិសុខមួយជាមួយជនសង្ស័យផ្សេងទៀត ២ថ្ងៃមុនពេលការវាយប្រហារនៅក្នុងខែវិច្ឆិកា ខណៈដែលការផ្ទុះគ្រាប់បែក និងការបាញ់ប្រហារជាបន្តបន្ទាប់ នៅក្នុងទីក្រុងទាំងពីរបានសំលាប់មនុស្សជាង ១៦០នាក់។