ប្រទេសរុស្សីឃុំខ្លូនក្រុមជ្រុលនិយមអ៊ីស្លាម៥នាក់

0

ប្រភពព័ត៌មានពី RFE ចេញផ្សាយថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៦

អាជ្ញាធរសន្តិសុខរុស្សីនិយាយថាពួកគេបានឃុំខ្លូនក្រុមជ្រុលនិយមឥស្លាមមួយក្រុមដែលកំពុងព្យាយាម​ជ្រើសរើស​សមាជិក​ចូលរួមក្នុងក្រុមជ្រុលនិយមរដ្ឋឥស្លាម។ មន្ត្រីប៉ូលីសសហការជាមួយភ្នាក់ងារសេវាសន្តិសុខនិយាយថាពួកគេកំពុងឃុំខ្លូន​ជនសង្ស័យ ៥នាក់នៅភាគខាងត្បូងខេត្តវ៉ុលហ្គូហ្គាដ។ មន្ត្រីនិយាយថាជនសង្ស័យម្នាក់គ្រោងនឹងវាយប្រហារនៅក្នុងប្រទេសរុស្សី ខណៈដែលប៉ូលីសបានរកឃើញគ្រាប់រំសេវ និងគ្រឿងផ្ទុះនៅទីតាំងដែលជាកន្លែងអ្នកជាប់ឃុំស្នាក់នៅ។ គួរបញ្ជាក់ថាអាជ្ញាធររុស្ស៊ីមានការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះការវាយប្រហារនៅក្នុងប្រទេសខណៈដែលពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំង​នឹងក្រុមសកម្ម​ប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេស​ស៊ីរី។ ក្រុមមន្ត្រី FSB បានប៉ាន់ប្រមាណថាប្រជាជនរុស្សីជាង ២៩០០នាក់​បានទៅប្រទេសស៊ីរី​ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ហើយអាជ្ញាធរព្រួយបារម្ភថាពួកគេមួយ​ចំនួន​អាចនឹងវិលត្រឡប់មកវិញដើម្បីធ្វើការវាយប្រហារភេរវកម្មក្នុងប្រទេស។

Russia 11-04-16