ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦
ប៉ូលីសរដ្ឋនៅក្នុងបណ្តាប្រទេសអឺរ៉ុបមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីទទួលបានសេចក្តីរាយការណ៍ថាប្អូនប្រុសរបស់មេក្លោងដែលវាយប្រហារទីក្រុងប៉ារីសលោក Abdelhamid Abaaoud មានអាយុ ១៥ឆ្នាំបានចាកចេញពីប្រទេសស៊ីរីទៅកាន់ប្រទេសបែលហ្ស៊ិកដើម្បីសងសឹកឲ្យបងប្រុសរបស់ខ្លួន។ Younes Abaaoud ត្រូវគេរៀបរាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាជាសមាជិកក្រុមឧទ្ទាមអ៊ីស្លាម IS ជាសមាជិកជីហាដក្មេងជាងគេ។ កាលពីខែមករា ឆ្នាំ២០១៤ នៅពេលដែលក្មេងប្រុសនេះមានអាយុ ១៣ឆ្នាំបងប្រុសរបស់ Younes លោក Abdelhamid បាននាំគាត់ចាកចេញពីប្រទេសបែលហ្ស៊ិកទៅកាន់ប្រទេសស៊ីរីជាកន្លែងដែល Younes ចូលរួមជាមួយក្រុមភេរវករ។ ការគំរាមកំហែងរបស់ក្រុមជីហាដនេះបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះដែលអះអាងថា Younes នឹង “សងសឹកចំពោះការស្លាប់របស់បងប្រុសរបស់គាត់”។