កងទ័ពអ៊ីរ៉ាក់សម្លាប់យុទ្ធជនក្រុម ISIS រាប់សិបនាក់ និងជនស៊ីវិល ៩០,០០០នាក់នៅជាប់អត់ឃ្លាននៅ Fallujah

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៦

យោធាអ៊ីរ៉ាក់និយាយថាភេរវកររដ្ឋអ៊ីស្លាម ៤៤នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារតាមអាកាសថ្មីៗនេះ។ ការវាយប្រហារនៅ Fallujah ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់នៅជាប់ខ្លួន ហើយបើយោងតាមអង្គការអង្កតសិទ្ធិមនុស្សឲ្យដឹងថាប្រជាជនស៊ីវិលទាំងនោះត្រូវបង្អត់អាហារដោយកងទ័ពអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីរ៉ាក់និយាយថាមូលដ្ឋានយោធាទាំង៣ ដែលជាកម្មសិទ្ធិរបស់ក្រុមរដ្ឋអ៊ិស្លាម IS ត្រូវបំផ្លាញ។ នៅ Hawija កងកម្លាំងយោធាបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ២៨នាក់ពីបទមានសញ្ជាតផ្សេងគ្នា ហើយ ១៦នាក់ផ្សេងទៀតត្រូវសម្លាប់នៅ Shargat។ Fallujah ជាកន្លែងដែលមានសកម្មភាពច្រើនជាងគេ។ កងកម្លាំងអាកាស “កំណត់ទីតាំងក្រុម ISIS បានបំផ្លាញរោងចក្រអាវុធ និងគ្រឿងផ្ទុះ ព្រមទាំងមន្ទីរពេទ្យមួយកន្លែងដែលប្រើប្រាស់ជាមូលដ្ឋានយោធា។ យោងតាមរបាយការណ៍អង្គការអង្កេតសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រុកចំនួន ៩០,០០០នាក់ត្រូវជាប់ខ្លួន និងស្ថិតក្នុងភាពអត់ឃ្លាននៅទីក្រុងរបស់ប្រទេសអ៊ីរ៉ាក់ដំបូងដែលធ្លាក់ទៅក្នុងការកាន់កាប់របស់ក្រុម IS។ ការគ្រប់គ្រងយ៉ាងសាហាវពីមួយថ្ងៃទៅមួយថ្ងៃនៃជីវិតរបស់អ្នកស្រុកដែលកំពុងរស់នៅក្នុងទីក្រុងនេះត្រូវបានអនុវត្តដោយក្រុមភេរវករ។

Refugee 11-04-16