ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦
ក្រុមអ៊ីស្លាម Jabhat Al-Nusra បានប្រមូលកងទ័ពជិត ១០,០០០នាក់ព័ទ្ឋជុំវិញទីក្រុងអាឡេប៉ូ (Aleppo) នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីយោធារុស្ស៊ី។ ទោះជាយ៉ាងណាពួកគេបានបដិសេធការអះអាងមុនដោយរដ្ឋាភិបាលប្រទេសស៊ីរីថាពួកគេគ្រោងនឹងវាយប្រហារមកលើទីក្រុងនេះ។ យោងតាម Rudskoy ក្រុមសកម្មប្រយុទ្ធ al-Nusra ជាង ៨,០០០នាក់បានប្រមូលផ្តុំគ្នានៅភាគខាងលិចទីក្រុងអាឡេប៉ូ (Aleppo) និង ១,៥០០នាក់នៅភាគខាងជើងទីក្រុងធំបំផុតរបស់ប្រទេសស៊ីរីមុនពេលការផ្ទុះអំពើហិង្សាក្នុងឆ្នាំ២០១១។ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមសកម្មប្រយុទ្ឋជាង ៣០០នាក់បានមកដល់តំបន់នេះជាមួយរថគ្រោះ និងកាំភ្លើងធុនធំជាង ២០គ្រឿង។