ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាគ្រាប់រ៉ូកែតដែលបាញ់ចេញពីប្រទេសស៊ីរីបានធ្លាក់មកលើទឹកដីប្រទេសទួរគី និងធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសក្នុងទីក្រុង Kilis។ យោងតាមទីភ្នាក់ងារ Anadolu ឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៤នាក់រងរបួសក្នុងការបាញ់ផ្លោងនេះ និងបញ្ជាក់ថាគ្រាប់រ៉ូកែតចំនួន ៥គ្រាប់បានធ្លាក់មកលើក្រុង Kilis។ កាសែត Daily Sabah រាយការណ៍ថា គេជឿថាគ្រាប់រ៉ូកែតបានបាញ់ចេញពីតំបន់មួយនៅក្នុងប្រទេសស៊ីរីដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ឋក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ដោយអាជ្ញាធរនៅឡើយទេ។ កាសែត Daily Sabah បន្តថាកាំភ្លើងធំរបស់ទួរគីបានបាញ់តបតទៅកាន់ទីតាំងដែលគ្រាប់រ៉ូកែតនោះបាញ់ចេញនៅក្នុងប្រទេសស៊ីរី។