ប្រភពព័ត៌មានពី dailysabah ចេញផ្សាយថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦
អង្គការភេរវករ PKK បានធ្វើការវាយប្រហារគ្រាប់បែកមួយក្នុងភាគអាគ្នេយ៍ប្រទេសទួរគីដែលកំណត់គោលដៅលើកម្លាំងសន្តិសុខ សម្លាប់ទាហាន ៣នាក់ និងរបួស ៤៦នាក់ផ្សេងៗគ្នារួមមាន ជនស៊ីវិល ៨នាក់ និងកងទ័ពទួរគី។ ក្រុមភារវករ PKK ប្លុងឡានដែលមានផ្ទុកគ្រាប់បែកមួយនៅជិតស្ថានីយ៍ប៉ូលីសយោធា និងលំនៅដ្ឋានយោធានៅទីក្រុង Hani ក្នុងខេត្ត Diyarbakir កាលពីថ្ងៃច័ន្ទ។ សេចក្តីថ្លែងការណ៍យោធាមួយនៅថ្ងៃអង្គារ៍បានលើកឡើងពីចំនួនអ្នកដែលរងរបួសក្នុងវាយប្រហារនោះមានចំនួន ២៥នាក់។ អានសេចក្តីថ្លែងការណ៍ ‘សមមិត្តក្លាហានរបស់យើងម្នាក់ត្រូវគេសម្លាប់ ៣៩នាក់ត្រូវរងរបួស និងសាច់ញាតិរបស់ពួកគេ ៦នាក់ រួមទាំងជនស៊ីវិល ២នាក់ក៏រងបួសដែរ បន្ទាប់ពីសមាជិកនៃអង្គការភេរវករបំបែកខ្លួនបានបំផ្ទុះរថយន្តផ្ទុកដោយគ្រាប់បែក’។ ទាហាន ២នាក់ផ្សេងទៀតបានចុះចាញ់ និងរបួសកាលពីរសៀលថ្ងៃអង្គារ៍។ ខាងកងទ័ពនិយាយថាអ្នករបួសកំពុងព្យាបាលនៅមន្ទីពេទ្យទាហាន Diyarbakr។ មួយម៉ោងបន្ទាប់ការវាយប្រហារដ៏គួរអោយខ្លាចមក តុលាការសន្តិភាព Hani បានដាក់បម្រាមផ្សព្វផ្សាយលើការវាយប្រហារនេះ ហើយកំណត់ច្បាប់នៃការផ្តល់ពត៌មាន សម្ភាសន៍ និងគ្រប់ប្រភេទនៃពត៌មានទាំងអស់ត្រូវហាមឃាត់រហូតដល់ការស៊ើបអង្កេតនេះបញ្ចប់។ ចាប់តាំងពី PPK ដាក់បញ្ចូលជាអង្គការភារវករដោយប្រទេសទួរគីមក អាមេរិក និងសហគមន៍អឺរ៉ុបបានបន្តយុទ្ធនារការប្រដាប់អាវុធ ៣០ឆ្នាំរបស់ខ្លួនប្រឆាំងនឹងរដ្ឋទួរគីកាលពីខែកក្កដាមុនសមាជិកកម្លាំងសន្តិសុខច្រើនជាង ៣៥០នាក់ត្រូវពួកវាសម្លាប់ និងភេរវករ PPK រាប់ពាន់នាក់ត្រូវបានស្លាប់។