ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦
យ៉ាងហោចណាស់សមាជិកមន្រ្តីប៉ូលីសព្រំដែនប្រទេសអាហ្គានីស្ថាន ៥នាក់ស្លាប់នៅក្នុងការវាយប្រហារក្នុងខេត្ត Kandahar នៅពេលដែលមិត្តរួមការងារម្នាក់បានបើកការបាញ់ប្រហារមកលើពួកគេមុនពេលដែលបុរសម្នាក់នេះភៀសខ្លួនបាត់ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។ ការវាយប្រហារនេះកើតឡើងក្រោយពីពួកតាលីបង់ប្រកាសពីការវាយប្រហារនានិទាឃរដូវរបស់ពួកគេ។ ហេតុការណ៍នេះកើតឡើងនៅប៉ុស្តិ៍ព្រំដែនមួយកន្លែងក្នុងតំបន់ Wesh ស្រុក Spin ដែលនៅមិនឆ្ងាយពីព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ មន្ត្រីប៉ូលីសព្រំដែនម្នាក់បាននិយាយថាមន្ត្រី ៧នាក់ស្លាប់ភ្លាមៗនៅក្នុងការវាយប្រហារ ហើយជនល្មើសបានចុះចូលនឹងពួកតាលីបង់។ ពួកតាលីបង់ក៏និយាយថាកងកម្លាំងរបស់ខ្លួនសម្លាប់ប៉ូលិសព្រំដែន ៧នាក់ និងរឹបអូសបានអាវុធ និងឧបករណ៍ផ្សេងៗ។ ការវាយប្រហារ២ខាងដោយទាហាន និងប៉ូលិសកាន់តែច្រើនឡើងក្នុងអំឡុងពេលសង្រ្គាមរយៈ ១៥ឆ្នាំនេះ ខណៈដែលពួកតាលីបង់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលក្រុងកាប៊ុល។