ក្រុមឧទ្ទាម ISIS បំផ្លាញច្រកទ្វារបុរាណ “Gate of God” ដែលមានអាយុ ២,០០០ឆ្នាំក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦

ក្រុមឧទ្ទាម IS បានបំផ្លាញច្រកទ្វារបុរាណដែលមានអាយុ ២,០០០ ឆ្នាំនៅជិតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ សំណង់ច្រកទ្វារបុរាណនេះត្រូវបានគេស្គាល់ឈ្មោះថា “Gate of God” ជាច្រកទ្វារប្រើសម្រាប់ការពារទីក្រុងបុរាណ Nineveh។ ការបំផ្លាញច្រកទ្វារបុរាណនេះ ឬក៏ហៅថាច្រកទ្វារ Mashki បានបញ្ជាក់ដោយវិទ្យាស្ថានសិក្សាប្រទេសអង់គ្លេសក្នុងប្រទេសអ៊ីរ៉ាក់ និងនាយកដ្ឋានវត្ថុបុរាណទីក្រុងបាដាដ។ ក្រុមភេរវករបានវាយកម្ទេចច្រកទ្វារបុរាណដែលមានអាយុ ២,០០០ឆ្នាំដោយប្រើប្រាស់សំភារៈយោធា។ សកម្មជនប្រព័ន្ធផ្សព្វផ្សាយ Zuheir Mousilly បានឲ្យដឹងថាក្រុម ISIS បានបំផ្លាញតំបន់ប្រវត្តិសាស្រ្តជាច្រើនរួមបញ្ចូលទាំងទីក្រុង Assyrian នៃ Nimrud, Winged Bulls និងសារមន្ទីរជាតិទីក្រុង Mosul។

ISIS 14-04-16ISIS 14-04-16_1