ប្រភពព័ត៌មានពី The Washington Post ចេញផ្សាយថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦
អាជ្ញាធរអង់គ្លេសបានថ្លែងកាលពីថ្ងៃសុក្រថាយ៉ាងតិចមនុស្ស ៥នាក់បានចាប់ខ្លួនដែលជាផ្នែកមួយនៃការពង្រីកការស៊ីបអង្កេតប្រឆាំងភេរវកម្មបន្ទាប់ពីការវាយប្រហារកាលពីខែមុនក្នុងទីក្រុងព្រុយសែល។ មន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូបឈ្មោះ Marcus Beale បាននិយាយថាការចាប់ខ្លួននេះធ្វើឡើងដោយមានការសម្របសម្រួលពីភ្នាក់ងារសន្តិសុខបារាំង និងបេហ្សិក ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតភ្លាមៗពីជនសង្ស័យ ឬការចោទប្រកាន់មានសក្តានុពលនោះទេ។ ប៉ុន្តែសារពត៌មានអង់គ្លេសដោយបានប្រភពពីប៉ូលីសលើកឡើងថាយ៉ាងតិចមានជនសង្ស័យ ២នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារទីក្រុងប៉ារីស និងព្រុយសែលធ្វើដំណើរទៅទីក្រុង Birmingham កាលពីឆ្នាំមុននៅកណ្តាលចក្រភពអង់គ្លេស ហើយបានថតរូបនៃតំបន់ផ្សេងៗគ្នាជាច្រើន រួមទាំងពហុកីឡាដ្ឋានបាល់ទាត់។ ស្រ្តីម្នាក់បានជួយមេក្លោងវាយប្រហារទីក្រុងប៉ារីស។ ម្នាក់ផ្សេងទៀតបើកអោយគាត់ចូលក្នុង។ ការវាយឆ្មក់ និងការចាប់ខ្លួនធ្វើឡើងនៅទូទាំងទ្វីបអឺរ៉ុបខណៈដែលអាជ្ញាធរស្វែងយល់ពីស្ថានការណ៍នៃបណ្តាញភេរវករជាក់ស្តែងមួយដើម្បីផ្សារភ្ជាប់ទៅនឹងការផ្ទុះក្នុងទីក្រុងព្រុយសែលដែលសម្លាប់មនុស្ស ៣២នាក់ និងការបំផ្លិចបំផ្លាញ់កាលពីខែវិច្ឆិកា ក្នុងទីក្រុងប៉ារីសដែលធ្វើអោយបាត់បង់ជីវិតមនុស្ស ១៣០នាក់។ រដ្ឋអ៊ីស្លាមអះអាងយ៉ាងម៉ឹងម៉ាត់ក្នុងការទទួលខុសត្រូវលើការវាយប្រហារទាំង២ នេះ។ ភ្នាក់ងារសារពត៌មាន Reuters រាយការណ៍ថាមន្រ្តីអង់គ្លេសប្រាប់ថាបុរស ៣នាក់ និងស្រ្តីម្នាក់ត្រូវយកទៅឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុង Birmingham។ ក្រោយមកប៉ូលីសឆែកឆេរផ្ទះជាច្រើនក្នុងទីក្រុង។ មនុស្សទី៥ ដែលបានឃាត់ខ្លួនថ្មីៗកាលពីថ្ងៃសុក្រនៅអាកាសយានដ្ឋាន Gatwick ខាងក្រៅទីក្រុង London។ ចំណែកឯប្រទេសបេហ្សិក អ្នកវាយប្រហារគ្រោងនឹងធ្វើការវាយប្រហារជាថ្មីទៀតក្នុងទីក្រុងប៉ារីស។ ទីក្រុង Birmingham ស្ថិតក្រោមការការពារយ៉ាងល្អបន្ទាប់ពីទទួលបានពត៌មាននៃការធ្វើដំណើររបស់ជនសង្ស័យសំខាន់ទាំង ២នាក់ Mohamed Abrini ដែលចាប់ខ្លួនកាលពីសប្តាហ៍មុន និងបញ្ជាក់ពីអ្នករៀបចំគម្រោងសម្ងាត់ក្នុងការវាយប្រហារ Abdelhamid Abaaoud ដែលបានស្លាប់ដោយប៉ូលីសបារាំងមួយថ្ងៃបន្ទាប់ពីធ្វើការវាយប្រហារ។ អាជ្ញាជរបេហ្សិក បាននិយាយថា Abrini មានអាយុ ៣១ឆ្នាំ គឺជា បុរសក្នុងមួក “man in the hat” បានឃើញកំពុងដើរតាមផ្លូវជាមួយមនុស្សពីរនាក់ដែលបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងព្រលានយន្តហោះ Brussels។ គាត់ក៏ត្រូវបានគេឃើញធ្លាប់ធ្វើដំណើរពីប្រទេសបេហ្សិកទៅប្រទេសបារាំងផងដែរជាមួយនឹងជនសង្ស័យវាយប្រហារទីក្រុងប៉ារីស។