HRW ប្រាប់ប្រទេសទួរគីឲ្យបញ្ឈប់ការបាញ់ប្រហារលើជនស៊ីវិលស៊ីរីដែលភៀសខ្លួនចេញពីតំបន់ដែលកាន់កាប់ដោយក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦

អង្គការអង្កេតសិទ្ធិមនុស្ស (HRW) អំពាវនាវឲ្យប្រទេសទួរគីបញ្ឈប់ការបាញ់ប្រហារមកលើជនស៊ីវិលស៊ីរីដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា ព្រមទាំងអនុញ្ញាតឲ្យពួកគេឆ្លងកាត់ព្រំដែនប្រទេសទួរគី។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានស្នើសុំឲ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ាផ្តល់ទិន្នន័យនៃការស្លាប់របស់ជនភៀសខ្លួនក្នុងការបាញ់គ្រាប់ផ្លោងនៅព្រំដែនប្រទេសស៊ីរី។ លោក Gerry Simpson អ្នកស្រាវជ្រាវជនភៀសខ្លួនជាន់ខ្ពស់នៅអង្គការអង្កេតសិទ្ធិមនុស្សបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងនាមជាជនស៊ីវិលគេចចេញពីការប្រយុទ្ធគ្នានៃក្រុម ISIS ប្រទេសទួរគីជាអ្នកទទួលខុសត្រូវលើការវាយប្រហារជាជាងការមេត្តា។ រលកថ្មីមួយនៃជនភៀសខ្លួនដែលភៀសខ្លួនចេញពីភាគខាងជើងប្រទេសស៊ីរីឆ្លងកាត់ព្រំដែនប្រទេសទួរគីបន្ទាប់ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បើកការបាញ់ប្រហារមកលើសហគមន៍។ នេះយោងតាមសារព័ត៌មាន The Guardian រាយការណ៍ថា មនុស្ស ៣នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតត្រូវភៀសខ្លួន។

Turkey 16-04-16