ទាហានទួរគីសំលាប់ក្រុមសកម្មប្រយុទ្ធជនជាតិឃើដ ២៣នាក់ក្នុងការប៉ះទង្គិច និងការវាយប្រហារតាមអាកាស

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦

កងកំលាំងប្រដាប់អាវុធរបស់ប្រទេសទួរគីសំលាប់អ្នកប្រយុទ្ធគណបក្សពលករជនជាតិឃើដ ២៣នាក់ក្នុងការប៉ះទង្គិចចុងក្រោយបង្អស់ នៅភាគអាគ្នេយ៍ប្រទេសទួរគីរួមទាំងក្រុមសកម្មប្រយុទ្ធ ៣នាក់ដែលស្លាប់ក្នុងការវាយប្រហាររតាមអាកាស។ ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយនិយាយថាទាហានទួរគី ៤នាក់ស្លាប់ និង ២នាក់ទៀតរងរបួសក្នុងការវាយប្រហារគ្រាប់បែកលើរថយន្តយោធាមួយដែលកំពុងធ្វើដំណើរនៅភាគអាគ្នេយ៍ខេត្តម៉ាឌីន។ ទន្ទឹមនឹងនេះកងកំលាំងប្រដាប់អាវុធបាននិយាយថាអ្នកប្រយុទ្ធគណបក្សពលករឃើដ ៨នាក់ត្រូវសំលាប់នៅក្នុងទីក្រុងស៊ីវ៉ាន់ និង៦នាក់ទៀតស្លាប់នៅក្នុងទីក្រុងនូសាយីន ។ ប្រភពព័ត៌មានដដែលបានអោយដឹងថា យន្តហោះគ្មានមនុស្សបើករបស់យោធាទួរគីប្រទះឃើញក្រុមឧទ្ទាមគណបក្សពលករឃើដ ២០នាក់នៅតំបន់ភ្នំ និងតំបន់ព្រៃក្នុងខេត្តភាគខាងកើតនៃទីក្រុងថាន់សែលី ហើយបន្ទាប់មកយន្តហោះចំបាំង និងឧទ្ធម្ភគចក្រវាយប្រហារបានបាញ់ប្រហារនៅក្នុងតំបន់នោះ។វីដេអូដែលបានចេញផ្សាយដោយការិយាល័យរបស់អភិបាលក្រុងឌីយ៉ាបាកឺបានបង្ហាញពីទាហានទួរគីកំពុងស្វែងរកតំបន់ព្រៃផ្ទាល់ និងកន្លែងលាក់ខ្លួននៅតំបន់ភ្នំ និងក្នុងព្រៃព្រមទាំងរឹបអូសគ្រឿងផ្ទុះ។

Kurd 18-04-16