ក្រុមឧទ្ទាមបើកការវាយប្រហារនៅភាគខាងលិចប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៦

ក្រុមឧទ្ទាមបានបើកការវាយប្រហារប្រឆាំងនឹងកងកំលាំងរដ្ឋាភិបាលស៊ីរីក្នុងខេត្តឡាតាគា និងបានឆ្ពោះទៅមុខបន្ថែមទៀតនៅក្នុងខេត្ត ហាម៉ា ខណៈដែលមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងនៅក្នុងខេត្តហូមទៅកាន់ភាគខាងត្បូងប្រទេស។ វីដេអូដែលបានបង្ហោះ នៅលើគេហទំព័របណ្តាញសង្គមជាក់ស្តែងបានបង្ហាញពីការវាយប្រហារតាមអាកាសនៅលើទីក្រុងរ៉ាស់តាន ខេត្តហូម ខណៈដែលការវាយប្រហានេះបានសំលាប់មនុស្ស ៤នាក់ ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនឡើងដោយសារមនុស្សជាច្រើនបានរងរបួសធ្ងន់ ។ ក្រុមអ្នកអង្កេតការណ៍សិទ្ធមនុស្សស៊ីរី បាននិយាយថាកាលពីពេលថ្មីៗនេះក្រុមឧទ្ទាមបានប្រកាសការប្រយុទ្ធថ្មីមួយប្រឆាំងនឹងកងកំលាំងរដ្ឋាភិបាលដែលពួកគេបាននិយាយថាគឺជាការឆ្លើយតបទៅនឹងការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលបានព្រមព្រៀងកាលពី ៣សប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថាការប៉ះទង្គិចចុងក្រោយនេះកើតឡើងខណៈដែលកិច្ចចរចាសន្តិភាពកំពុងបន្ត នៅក្នុងហ្សឺណែវ ដែលស្ថិតក្រោមភាពតានតឹងដែលក្រុមឧទ្ទាមស៊ីរីបានបានចោទប្រកាន់ប្រេសិតពិសេសស៊ីរីរបស់អង្គការសហប្រជាជាតិលំអៀងទៅរករដ្ឋាភិបាលទីក្រុងដាម៉ាស និងបានជំរុញឱ្យអ្នកចរចារបស់គណបក្សប្រឆាំងពង្រឹងកិច្ចពិភាក្សាសន្តិភាពនៅក្នុងទីក្រុងហ្សឺណែវ។

Dahmas 20-04-16