ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៦
មន្ត្រីបាននិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ធំមួយដែលកើតឡើងបន្ទាប់ពីការបាញ់ប្រហារកាំភ្លើងបានសម្លាប់មនុស្សជាច្រើននាក់ និងមនុស្សប្រមាណ ២០០នាក់ទៀតរងរបួស។ អ្នកនាំពាក្យក្រសួងសុខាភិបាលនិយាយថាសាកសពជាច្រើន និងអ្នករបួសជាង ២០០ នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យរហូតមកទល់ពេលនេះ។ ប្រភពព័ត៌មានដដែលបាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះខ្លូនឯងនៅជិតអាគាររដ្ឋាភិបាលក្នុងតំបន់ ភុល អ៊ី ម៉ាមូដ នៅជិតវិមានប្រធានាធិបតី និងក្រសួងការពារជាតិ។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងក្រុមតាលីបង់បានចេញមុខអះអាងទទួលខុសត្រូវសំរាប់ការវាយប្រហារនេះ។