ISIS កំណត់គោលដៅវាយប្រហាររមណីយដ្ឋានឆ្នេរប្រទេសអ៊ីតាលី បារាំង និងអេស្ប៉ាញ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កំពុងរៀបចំគម្រោងការវាយប្រហារភេរវកម្មមកលើតំបន់រមណីយដ្ឋាននៅអឺរ៉ុបខាងត្បូងក្នុងនោះរួមមានប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញ យោងតាមរបាយការណ៍មួយបានបន្ថែមថាជនបំផ្ទុះគ្រាប់បែកអត្តឃាតនឹងបន្លំខ្លួនធ្វើជាអ្នកលក់នៅតាមឆ្នេរ។ សហព័ន្ធសេវាស៊ើបការណ៍ប្រទេសអាឡឺម៉ង់បានជូនដំណឹងដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសអ៊ីតាលីអំពីការគំរាមកំហែងវាយប្រហារមកលើរមណីយដ្ឋានក្នុងតំបន់អឺរ៉ុបដោយក្រុមឧទ្ទាម ISIS នេះ។ ព័ត៌មានអំពីគម្រោងការការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាទទួលបានពីទ្វីបអាហ្វ្រិក។ របាយការណ៍បានសន្និដ្ឋានការវាយប្រហារភាគច្រើនអាចមកពីប្រទេសសេណេហ្គាល់ជាកន្លែងដែលក្រុមភេរវកម្មបូកូហារ៉ា បានសន្យាភាពស្មោះត្រង់ទៅក្រុមឧទ្ទាម IS ក្នុងឆ្នាំ ២០១៥។ យោងតាមព័ត៌មានពួកជ្រុលនិយមរំពឹងថានឹងក្លែងខ្លួនជាអ្នកលក់នៅរមណីយដ្ឋានក្នុងតំបន់អឺរ៉ុប ដូចជាអ្នកលក់វ៉ែនតា លក់ភេសជ្ជៈ និងការ៉េម។ ពួកសកម្មប្រយុទ្ធនឹងប្រើប្រាស់អាវុធស្វ័យប្រវត្តិ ឬឧបករណ៍ផ្ទុះក្នុងការវាយប្រហារ។ គ្រាប់បែកនឹងអាចត្រូវកប់នៅក្រោមគ្រែលំហែនៅតំបន់រមណីយដ្ឋានទាំងនោះ។

Europ 20-04-16