មនុស្សប្រហែល ៤០នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសមកលើទីផ្សារក្នុងតំប​ន់ដែលកាន់កាប់ដោយក្រុមប្រឆាំងភាគពាយព្យប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសមកលើផ្សារបន្លែមួយកន្លែងនៅភាគពាយព្យប្រទេសស៊ីរីជាតំបន់ដែលកាន់កាប់ដោយគណបក្សប្រឆាំងបានសម្លាប់មនុស្សជាង ៤០នាក់ និងរងរបួសរាប់សិបនាក់កាលពីថ្ងៃអង្គារម្សិលមិញនេះ។ កម្មករជួយសង្គ្រោះម្នាក់បាននិយាយថាមនុស្ស ៣៨នាក់ស្លាប់នៅក្នុងទីក្រុង Maarat Al-Numan ជាបន្ទាយរបស់ក្រុមបះបោរក្នុងខេត្តអ៊ីដលីប។ កម្មកររូបនេះបន្តថាមនុស្ស ១០នាក់ផ្សេងទៀតក៏ត្រូវស្លាប់នៅជិតក្រុង Kafr Nubl ក្នុងការវាយប្រហារតាមអាកាសនេះ។ ការវាយប្រហារតាមអាកាសមកលើផ្សារបន្លែដ៏ធំនេះក៏ធ្វើឲ្យមនុស្សជាង ៨០នាក់រងរបួសផងដែរ។