ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៦
បុរសម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតក្នុងនោះមានកុមារម្នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្រុងសុងក្លា (Songkhla) ភាគខាងត្បូងប្រទេសថៃ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ឲ្យដឹងថាគ្រាប់បែកត្រូវបានគេបង្កប់នៅក្នុងម៉ូតូដែលចតនៅពីក្រោយស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងខណ្ឌ Thepa នៅម៉ោងប្រហែល ៧ល្ងាចថ្ងៃអង្គារ។ មន្រ្តីប៉ូលីសបានផ្តល់ដំណឹងអំពីវត្ថុគួរឱ្យសង្ស័យដែលភ្ជាប់ជាមួយទូរស័ព្ទមួយគ្រឿងនៅក្នុងហាងលក់គ្រឿងទេសមួយកន្លែងនៅជិតស្ថានីយ៍រថភ្លើងប្រមាណ ៣០នាទីមុនពេលគ្រាប់បែកផ្ទុះ។ គ្រាប់បែកបានផ្ទុះឡើងនៅពេលដែលមន្រ្តីប៉ូលីសមកដល់ហាងនេះ។ គួរបញ្ជាក់ផងដែរថាកុមារដែលរងរបួសជាក្មេងស្រីអាយុ ១១ឆ្នាំ។