ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦
ការវាយប្រហារតាមអាកាសដោយកងកំលាំងរដ្ឋាភិបាលស៊ីរីបានសំលាប់មនុស្សជាច្រើននៅភាគពាយ័ព្យប្រទេសខណៈដែលកងកំលាំងគណបក្សប្រឆាំងកំពុងវាយប្រហារតបតវិញបង្ករអោយមានការព្រួយបារម្ភថាបទឈប់បាញ់រវាងភាគីទាំងពីរអាចនឹងដួលរលំ។ អ្នកអង្កេតសិទ្ធមនុស្សនៅក្នុងប្រទេសស៊ីរីនិយាយថាយន្តហោះចំបាំងរដ្ឋាភិបាលបានវាយប្រហារទីក្រុងនៅក្នុងតំបន់ដែលគណបក្សប្រឆាំងគ្រប់គ្រងខេត្ត អ៊ីដលីប។ ការវាយប្រហារតាមអាកាសនេះ ត្រូវបានគេរាយការណ៍ថាសំលាប់មនុស្ស ៤៤នាក់នៅក្នុងផ្សារមួយកន្លែងរួមមានទាំងស្ត្រី និងកុមារ។ គួររំលឹកថាកងកំលាំងរដ្ឋាភិបាល និងគណបក្សប្រឆាំងត្រូវបានគេអង្កេតមើលលើបទឈប់បាញ់គ្នាចាប់តាំងខែកុម្ភៈមក ប៉ុន្តែកងក័ពរបស់លោកប្រធានាធិបតី បាសា អាល់ អាសាដ កំពុងវាយប្រហារនៅក្នុងអ្វីដែលខ្លូននិយាយថាគឺជាការប្រយុទ្ធប្រឆាំងភេរវកម្ម។ ដោយឡែក ក្រុមប្រឆាំងរដ្ឋាភិបាលបានបើកការវាយប្រហារប្រឆាំងតបតវិញ និងបាននិយាយថាពួកគេ នឹងបដិសេធមិនទទួលយកផ្នែកណាមួយក្នុងការចរចាសន្តិភាពដែលបានបន្តនៅទីក្រុងហ្សឺណែវសប្តាហ៍មុននោះទេ ដរាបណារដ្ឋាភិបាលនៅបន្តការវាយប្រហារតាមអាកាស។