ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦
កងកំលាំងទួរគីដែលបានឈរជើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បានសំលាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាង ៣០នាក់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើរថក្រោះរបស់ខ្លួន។ ភ្នាក់ងារព័ត៌មានរបស់ទួរគីនិយាយថារថក្រោះត្រូវបំផ្លាញនៅពេលដែលក្រុមជ្រុលនិយមវាយប្រហារនៅជំរុំយោធាទួរគីនៅជាយទីក្រុងម៉ូស៊ុលដែលជាកន្លែងឈរជើងរបស់ក្រុមសកម្មប្រយុទ្ធ។ ដោយឡែកប្រទេសទួរគីបានអោយដឹងថាកងទ័ពរបស់ខ្លូនបានតាំងមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីបណ្តុះបណ្តាលទាហានស្ម័គ្រចិត្តរួមទាំងប្រជាពលរដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធ។ ប្រភព័ត៌មានដដែលបានអោយដឹងថាមិនមានទាហានណាម្នាក់នៅក្នុងរថក្រោះរងរបួសនោះទេ ប៉ុន្តែកងកំលាំងទួរគីបានតបតដោយការបាញ់ប្រហារវិញ និងសំលាប់ក្រុមអ្នកប្រយុទ្ធ ៣២នាក់។ គួរបញ្ជាក់ថា នេះគឺជាការប៉ះទង្គិចចុងក្រោយបង្អស់មកទល់ពេលនេះរវាងក្រុមរដ្ឋអ៊ីស្លាម និងកងទ័ពទួរគីក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវដោយយោធាទួរគីនៅកន្លែងឈរជើងរបស់ក្រុមសកម្មប្រយុទ្ធ។ ការវាយប្រហារនេះជាការសងសឹកសម្រាប់ការបាញ់គ្រាប់រ៉ូកែតឆ្លងកាត់ព្រំដែនដោយក្រុមសកម្ម ប្រយុទ្ធ ខណៈដែលគ្រាប់រ៉ូកែតនេះសម្លាប់មនុស្ស ៥នាក់នៅគីលីស ភាគអាគ្នេយ៍ប្រទេសទួរគី រួមបញ្ចូលទាំងកុមារជនភៀសខ្លួនស៊ីរី ៤នាក់។