កុមារ និងស្ត្រីជាច្រើននាក់ត្រូវសម្លាប់ដោយឆ្មាំព្រំដែនប្រទេសទួរគីខណៈដែលពួកគេព្យាយាមភៀសខ្លួនចេញពីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦

ប្រជាជនស៊ីរីចំនួន ៨នាក់ត្រូវបានសម្លាប់ដោយឆ្មាំព្រំដែនប្រទេសទួរគីខណៈដែលពួកគេព្យាយាមភៀសខ្លួនចេញពីសង្រ្គាមក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាមខ្សែវីដេអូដែលទទួលបានដោយកាសែត The Times។ ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ពួកគេកំពុងព្យាយាមឆ្លងចូលទៅក្នុងទឹកដីប្រទេសទួរគីតាមផ្លូវភ្នំនៅភាគខាងលិចនៃព្រំដែនកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែត្រូវបង្ខំឱ្យត្រឡប់ទៅវិញដោយការបាញ់របស់កងកម្លាំងរដ្ឋាភិបាល។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញពីបុរសម្នាក់កាន់កូនប្រុសរបស់គាត់បន្ទាប់ពីក្មេងប្រុសនោះត្រូវគេបាញ់ត្រូវជើងទាំងពីរ។ បុរសដែលជាឪពុកត្រូវបានគេឃើញវិលត្រឡប់ចុះពីភ្នំវិញដើម្បីស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។

Syri Refugee 21-04-16