ផ្ទុះរោងចក្រប្រេងប្រទេសម៉ិកស៊ិកកូ៖ មនុស្ស ៣នាក់ស្លាប់រាប់សិបនាក់រងរបួស និងរាប់រយនាក់ទៀតត្រូវជម្លៀសចេញខណៈដែលផ្សែងពុលសាយភាយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦

មនុស្ស ៣នាក់ស្លាប់ និងប្រហែលជា ៤៥ ទៅ ៦០នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះមួយដែលកើតឡើងនៅរោងចក្រប្រេង Pemex ក្នុងផែនៃទីក្រុង Coatzacoalcos ប្រទេសម៉ិកស៊ិកដែលបង្កឱ្យមានអគ្គិភ័យដ៏ធំមួយ និងសាយភាយផ្សែងពុល។ មនុស្សរាប់រយនាក់ដែលរស់នៅក្បែរនោះត្រូវជម្លៀសចេញ។ លោក Luis Felipe Puente ប្រធានសហព័ន្ធសេវាសង្គ្រោះបន្ទាន់ប្រទេសម៉ិកស៊ិកបញ្ជាក់អំពីចំនួនអ្នកស្លាប់ដល់សារព័ត៌មាន Reuters និងចំនួនជនរងរបួស ៤៥នាក់។ យ៉ាងណាមិញ លោក Javier Duarte អភិបាលរដ្ឋ Veracruz បាននិយាយថាបុគ្គលិករោងចក្រជាង ៦០នាក់រងរបួសក្នុងឧប្បត្តិវហេតុនេះ។

Mexico 21-04-16