ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦
លោក Jens Stoltenberg ប្រធានអង្គការណាតូបានជួបលោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីប្រទេសទួរគីដើម្បីពិភាក្សាបញ្ហាភេរវកម្ម ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្មីៗនេះអង្គការណាតូកំពុងជួយឆ្មាំសមុទ្រទួរគី និងក្រិកទប់ទល់នឹងអ្នករត់ពន្ធមនុស្សដែលកំពុងចម្លងជនភាសខ្លួនឆ្លងកាត់សមុទ្រ Aegean ទោះបីមានកិច្ចព្រមព្រៀងប្រទេសទួរគីជាមួយសហគមន៍អឺរ៉ុបដែលព្យាយាមផ្អាកការជូញដូរដ៏ដោយ។ លោក Stoltenberg មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Ankara ថា “ដរាបណាពួកគេនៅតែត្រូវការ យើងនឹងនៅចាំជួយនៅក្នុងសមុទ្រ Aegean”។ លោក Cavusoglu និយាយថាពួកគេក៏បានពិភាក្សាផងដែរអំពីការពង្រីកអង្គការណាតូ។ “ទីតាំងទួរគីគឺច្បាស់ណាស់លើបញ្ហានេះ” យើងគាំទ្រចូលជាសមាជិកអង្គការណាតូ ហើយទាក់ទងនឹងបណ្តាលប្រទេសជាបេក្ខភាពផ្សេងទៀតដូចជា Bosnia-Herzegovina, Macedonia and Georgia, ការវិវឌ្ឍន៍គួរត្រូវធ្វើឡើង។ “យើងក៏បានពិភាក្សារផងដែរអំពីសកម្មភាពដែលត្រូវយកមកដើម្បីប្រឆាំង Daesh ក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីបី។ ក្រៅពីនេះ យើងសំអាងលើការគាំទ្រពីអង្គការណាតូទៅកាន់ប្រទេសដែលរងការប៉ះពាល់ដោយភេរវកម្ម និងប្រទេសជិតខាងដូចជា ប្រទេសហ្សកដង់”។ លោក Cavusoglu បានថ្លែងថាប្រទេសទួរគីតៀមរួចជាស្រេចដើម្បីប្រឆាំងភេរវកម្មក្នុងប្រទេសលីបី ដូចដែលធ្លាប់មាននៅក្នុងប្រទេសអាហ្គានីស្ថាន ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមទាំងអស់របស់អង្គការណាតូ។ គាត់ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការចែកចាយពត៌មានចារកម្មដែលមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងចំណោមបណ្តាប្រទេសសម័្ពន្ធមិត្តប្រឆាំង Daesh។ លោក Stoltenberg បានអំពាវនាវអោយមានវិធីសាស្រ្តពិស្តាដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម និងទទួលស្គាល់តួនាទីយ៉ាងសំខាន់របស់ប្រទេសទួរគីក្នុងការប្រយុទ្ធប្រឆាំង Daesh ជាមួយអង្គការណាតូ។