ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦
យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសខណៈដែលគ្រាប់រ៉ូកែតចំនួន ៤គ្រាប់វាយប្រហារមកលើក្រុង Kilis ជិតព្រំដែនប្រទេសស៊ីរីកាលពីថ្ងៃសុក្រ។ យោងតាមទីភ្នាក់ងារក្នុងស្រុក Dogan គ្រាប់រ៉ូកែតទាំង ៤គ្រាប់នេះធ្លាក់នៅជិតកណ្តាលទីក្រុងនេះ។ តាមការរាយការណ៍ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានគ្រប់គ្រងតំបន់នៅជិតព្រំដែនប្រទេសស៊ីរីដែលនៅមិនឆ្ងាយពីទីក្រុង Kilis ។ គួរបញ្ជាក់ផងដែរថា ក្រុង Kilis បានស្ថិតក្រោមការវាយប្រហារអស់រយៈពេលជាង ៤ខែកន្លងមកហើយ ក្នុងនោះគ្រាប់រ៉ូកែតចំនួន ៤០គ្រាប់ដែលបាញ់ចេញពីព្រំដែនប្រទេសស៊ីរីបានធ្លាក់ក្នុងក្រុងនេះ។