គ្រាប់មីនរបស់ក្រុម ISIS សម្លាប់ជនស៊ីវិលអ៊ីរ៉ាក់រាប់សិបនាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦

គ្រឿងផ្ទុះដែលបង្កប់ដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់រាប់សិបនាក់ដែលកំពុងព្យាយាមវិលត្រឡប់ទៅកាន់ទីក្រុងរ៉ាម៉ាឌី វិញ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Reuters។ ជនស៊ីវិលទាំងនោះបានទៅដល់ទីក្រុង ទោះបីជាមានការព្រមានថាទីក្រុងនេះនៅមិនទាន់មានសុវត្ថិភាពពេញលេញក្នុងរយៈពេល ៤ខែបន្ទាប់ពីការវាយរំដោះពីពួកសកម្មប្រយុទ្ធនោះ។ អង្គការសហប្រជាជាតិបាននិយាយថា មានមនុស្ស ៤៩នាក់ស្លាប់ និង៧៩នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងរ៉ាម៉ាឌីចាប់តាំងពីដើមខែកុម្ភៈ។ ពលរដ្ឋរាប់ម៉ឺននាក់ដែលបានផ្លាស់ទីលំនៅបានវិលត្រឡប់មករដ្ឋធានី Anbar ក្នុងរយៈពេល ២ខែកន្លងមកនេះ ខណៈពេលកង្វះអ្នកជំនាញដោះគ្រឿងផ្ទុះ។