ប្រេសិតចិនប្រចាំប្រទេសស៊ីរីសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Xinhua ចេញផ្សាយថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦

ប្រេសិតរបស់ប្រទេសចិនប្រចាំប្រទេសស៊ីរី លោក ស៊ី សៀវយ៉ាន បានសង្កត់ធ្ងន់ថាប្រទេសចិននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិបត្តិប្រទេសស៊ីរីដើម្បីឈានដល់ដំណោះស្រាយមួយចំពោះជម្លោះដ៏រ៉ាំរ៉ៃនេះ។ លោក ស៊ី ដែលបានធ្វេីទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាសបាននិយាយថាភាគីទាំងអស់គួរតែចាប់យកឱកាសដើម្បីមករួបរួមតាមរយៈកិច្ចពិភាក្សាយោគយល់គ្នា ហើយលោកបានបន្ថែមថាភាគីទាំងពីរគួរតែបង្ហាញពីភាពអត់ធ្មត់ និងជឿទុកចិត្តខណៈដែលពួកគេបានស្វែងរកលទ្ធផលជាវិជ្ជមាន។ ការថ្លែងរបស់ប្រេសិតចិនបានធ្វើឡើងដោយយោងតាមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសស៊ីរី លោក វាលីត អាល់ មូអាលឹម ដែលសង្កត់ធ្ងន់ថារដ្ឋាភិបាលស៊ីរី និងប្រជាជនខ្លួនបានបន្តការធ្វេីសង្រ្គាមប្រឆាំងភេរវកម្ម។ គួរបញ្ជាក់ថា លោក ស៊ី ជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីរ៉ង់ អេត្យូពី និងជាអ្នកតំណាងរបស់ចិនប្រចាំសហភាពអាហ្វ្រិកដែលមានការយល់ដឹងខ្ពស់ពីកិច្ចការងារប្រទេសនៅមជ្ឈឹមបូពា៌៕

China Syri 23-04-16