នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីពីការសម្របសម្រួលផ្នែកយោធាឲ្យកាន់តែជិតស្និទ្ធ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាលោកបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូដើម្បីពិភាក្សាអំពីការសម្របសម្រួលយោធាឲ្យកាន់តែជិតស្និទ្ធដើម្បីជៀសវាងឧប្បត្តិហេតុរវាងប្រទេសអ៊ីស្រាអែល និងរុស្ស៊ីដែលបានដំណើរការប្រតិបត្តិការយោធាក្នុងការគាំទ្រប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ កាលពីឆ្នាំមុន។ លោកបាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងតែមួយគត់គឺការសម្របសម្រួលរវាងប្រទេសទាំងពីរលើបញ្ហាសន្តិសុខដើម្បីទប់ស្កាត់កំហុសទាំងអស់ដូចជាការយល់ច្រឡំ និងឧប្បត្តិហេតុផ្សេងៗ។ លោកបន្តថាដំបូងយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារកុំអោយក្រុមហេសប៊ូឡា ទទួលបានសព្វាវុធទំនើបពីប្រទេសស៊ីរី និងអ៊ីរ៉ង់ និងទី២ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់អំពើភេរវកម្មផ្សេងទៀតមកលើប្រទេសយើង៕

Russia Syri 23-04-16