ISIS ចាប់បានអ្នកបើកយន្តហោះស៊ីរីបន្ទាប់ពីយន្តហោះចម្បាំងធ្លាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦

ភេរវកររដ្ឋអ៊ីស្លាមរាយការណ៍ថាបានចាប់អ្នកបើកយន្តហោះរដ្ឋាភិបាលស៊ីរីបន្ទាប់ពីគេបានលោតឆត្រ័យោងចុះពីយន្តហោះចម្បាំងរបស់ខ្លួននៅជិតក្រុងដាម៉ាស (Damascus) នេះបើយោងតាមរបាយការណ៍លើកឡើងពីប្រព័ន្ធផ្សព្វផ្សាយ ជីហាដ (jihadist)។ ទីភ្នាក់ងារសារព័ត៌មាន Amaq ដែលជាប់ពាក់ព័ន្ធនឹង IS អះអាងថាអ្នកបើកយន្តហោះនេះត្រូវបានគេរាយការណ៍ថាបានរកឃើញនៅរស់បន្ទាប់ពីការចុះចត។ វីដេអូមួយដែលបានបង្ហោះដោយពួកសកម្មប្រយុទ្ធមួយបានបញ្ជាក់យ៉ាងច្បាស់ពីការដុតយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែក MiG-២៣ Flogger បានធ្លាក់នៅក្នុងវាលរហោដ្ឋាន។ ក្នុងចំណោមបំណែកយន្តហោះទង់រដ្ឋាភិបាលស៊ីរី ចំនួន២ ដែលត្រូវបានគេរាយការណ៍ថាអាចមើលឃើញ។ យុទ្ធជន IS រាយការណ៍ថាពួកគេរើសបានបំណែកយន្តហោះនៅជុំវិញតំបន់គ្រោះថ្នាក់ជាតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយក្រុមភេរវករនេះ។ យថាភាពនៃវីដេអូនេះមិនអាចត្រូវបានផ្ទៀងផ្ទាត់។ RIA Novosti បានលើកឡើងផងដែរ ពីប្រភពកងជីវពលស៊ីរីមួយដោយនិយាយថាយន្តហោះចម្បាំងស៊ីរីប្រភេទ MiG-២៣ បានធ្លាក់នៅក្បែរតំបន់មួយដែលគ្រប់គ្រងដោយក្រុម IS នៅខាងក្រៅក្រុង (Damascus) ដាម៉ាស កាលពីថ្ងៃសុក្រ។ សារព័ត៌មាន Amaq បានរាយការណ៍ចុងក្រោយថាឈ្មោះរបស់អ្នកបើកយន្តហោះដែលចាប់បាននៅះគឺ Azzam Eid ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរីមិនបានអធិប្បាយពីឧបទ្ទវហេតុក្នុងពេលនេះនៅឡើយទេ៕

Syri 23-04-16