ជនស៊ីវិល ២០នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមភេរវករ ISIS ពីខែកញ្ញា ដល់ខែកុម្ភៈ

0

ប្រភពព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០១៦

ជនស៊ីវិល ២០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរ៉ី ត្រូវគេរាយការណ៍ថាបានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ISIS (គិតចាប់ពីថ្ងៃទី ១០ ខែកញ្ញា ដល់ថ្ងៃទី ២ ខែកុម្ភៈ) នេះយោងតាមប្រភពព័ត៌មានពី US Central Command។
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ US Central Command បានប្រកាសថាការស្លាប់នេះបណ្តាលមកពីការវាយប្រហារតាមអាកាសផ្សេងគ្នាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងបានសម្តែងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារនៃសព និងអ្នកដែលរងផលប៉ះពាល់ពីការវាយប្រហារនោះផងដែរ។ ជនស៊ីវិលជាច្រើនបានស្លាប់ និងរបួសធ្ងន់ក្រោយពីពួកគេបានចូលមកតំបន់ក្បែរគោលដៅរបស់ក្រុមភេរវករ ISIS ដែលមានការរៀបចំអាវុធសម្រាប់វាយប្រហាររួចជាស្រេច ឬក្រុមភេរវករបានប្តូរគោលដៅដោយមិនបានរំពឹងទុកទៅកាន់ជនស៊ីវិលទាំងនោះ នៅពេលដែលអាវុធបានតម្រង់ទៅកាន់ពួកគេរួចហើយ។ តាមរបាយការណ៍របស់រដ្ឋបានឲ្យដឹងថាក្រុមចំរុះប្រឆាំងភេរវកម្ម ISIS បានចុះប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្នដើម្បីជៀសវាងធ្វើឲ្យមានការស្លាប់ និងរបួសដល់ជនស៊ីវិលក្នុងពេលធ្វើប្រតិបត្តិការយោធា ហើយក្នុងករណីការស្លាប់របស់ជនស៊ីវិលទាំងអស់ត្រូវបានកំណត់ថា “ការប្រុងប្រយ័ត្នសមស្របត្រូវបានអនុវត្ត” ។ Central Command បាននិយាយថា ក្នុងរបាយការណ៍របស់ខ្លួនបានបង្ហាញតែព័ត៌មានមួយផ្នែកទាក់ទងនឹងការ “ប្តេជ្ញាចិត្តដើម្បីតម្លាភាព” ប៉ុណ្ណោះ ហើយរបាយការណ៍នោះនឹងធ្វើស្រដៀងគ្នាលើជនស៊ីវិលដែលបានស្លាប់ និងរបួសនៅពេលខាងមុខ។ មន្ទីរ Pentagon បាននិយាយថា វាពិតជាមានការស្តោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់ជនសុីវិល ដេីម្បីប្រឆាំងនឹងផលប្រយោជន៍ក្នុងការលុបបំបាត់គោលដៅដែលមានតម្លៃខ្ពស់។ មន្ត្រីរបស់អាមេរិកធ្លាប់បានបដិសេធក្នុងការបកស្រាយសេចក្តីលំអិតណាមួយចំពោះអ្វីដែលពួកគេបានសំដៅដល់ ដូចជាការគណនារបស់ពួកគេជាដើម៕

ISIS 23-04-16