មនុស្ស ០៨នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងរដ្ឋអូហៃយ៉ូ

0

ប្រភពព័ត៌មានពី NEWSER ចេញផ្សាយថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦

សារព័ត៌មាន WBNS បានរាយការណ៍ថាមនុស្ស ៨នាក់ស្លាប់បន្ទាប់ពីមានការបាញ់ប្រហារមួយនៅទីជនបទភាគខាងត្បូងនៃរដ្ឋ Ohio កាលពីថ្ងៃសុក្រ។ យោងតាមការផ្សាយពីស្ថានីយ៍ទូរទស្សន៍ WCPO បានឲ្យដឹថាជនរងគ្រោះទាំងនោះជាសមាជិកនៃក្រុមគ្រួសារ Rhoden ។ សារព័ត៌មាន AP បានរាយការណ៍ថាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលបាត់បង់ជីវិតគឺជាក្មេងប្រុសដែលមានអាយុ ១៦ឆ្នាំ។ ចំនួនអ្នកស្លាប់ត្រូវបានគេរកឃើញនៅលើគ្រែរួមទាំងម្តាយដែលកំពុងដេកជាមួយកូនមានអាយុទេីបតែបាន ៤ថ្ងៃ។ ទារកនេះត្រូវបានគេរកឃេីញថានៅរស់រានមានជីវិតនៅឡេីយ។ គ្មានការចាប់ខ្លួនណាត្រូវបានធ្វើឡើងនោះឡើយ ហើយប៉ូលិសមិនប្រាកដពីចំនួនខ្មាន់កាំភ្លេីងថាមានគ្នាប៉ុន្មាននាក់។ មិនមានការកឃើញថាពលរដ្ឋទាំងនេះអាចនឹងសម្លាប់ខ្លួនឯងនោះទេ។ ប៉ូលិសបាននិយាយថាការបាញ់ប្រហារនោះមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ ABC៦៕

Bomb 23-04-16